កីឡា

សហព័ន្ធខ្មែរ ហែកទឹកទទួល បានឧបត្ថម្ភសម្លៀកបំពាក់ ហែលទឹកចំនួន៤០ឈុត ពីក្រុមហ៊ុនជប៉ុន មុនចេញប្រកួត SEA Games

ដោយ៖លី ភីលីព

ភ្នំពេញ៖នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ សហព័ន្ធខ្មែរហែកទឹកទទួលបានឧបត្ថម្ភឈុតហែលទឹក ចំនួន៤០ឈុតជូនក្រុមកីឡាករ-កីឡាការិនីហែលទឹកកម្ពុជាពីលោក Okumura តំណាងឲ្យ GOMI RECYCLE110 CO.,LTD. នៅកម្ពុជាសម្រាប់ពាក់ការប្រកួតហែលទឹក នៃចូលរួមព្រឹត្តិការណ៍ការប្រកួតកីឡា SEA Games លើកទី៣១ នាខែឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាម។

លោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែកទឹកថា តំាងឲ្យលោក ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរហែកទឹក សូមអរគុណដល់លោក Okumura តំណាងឲ្យ GOMI RECYCLE110 CO.,LTD. នៅកម្ពុជា និងលោក Sengoku ម្ចាស់ក្រុមហ៊ុន SENGOKU JAPAN SWIM នៅប្រទេសជប៉ុនតាមរយៈលោកស្រីឧត្តសេនីយ៍ត្រី មា្ស ច័ន្ទអាសនា ជំនួយការផ្ទាល់សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកស្រីឧត្តសេនីយ៍ត្រី ម៉ែន សុភ័ក្ត ជំនួយការផ្ទាល់សម្តេចពិជ័យសេនា ទៀ បាញ់ បានផ្តល់សម្លៀកបំពាក់ប្រកួតហែលទឹកដល់កីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិកម្ពុជាចំនួន៤០ឈុតក្នុងនោះកីឡាករចំនួន២០ឈុត និងកីឡាការិនីចំនួន២០ឈុតមានតម្លៃប្រហែល១ម៉ឺនដុល្លារអាមេរិក។

លោកបានបន្តថា សម្លៀកបំពាក់ជាប្រយោជន៍សំខាន់សម្រាប់កីឡាករ-កីឡាការិនីហែលទឹកកម្ពុជាដែលកំពុងត្រៀមហ្វឹកហាត់ប្រកួតលក្ខណៈអន្តរជាតិផ្សេងៗ ជាពិសេសនាពេលនេះជាឳកាសមួយដ៏ពិសេសពិសាល ដោយសារតែយើងកំពុងតែត្រៀមចេញទៅប្រកួតកីឡា SEA Games លើកទី៣១ នាខែឧសភា នៅទីក្រុងហាណូយ ប្រទេសវៀតណាមនាថ្ងៃ១២ ខែឧសភានេះ ។ សម្ភាៈនេះផ្តល់ឲ្យពួកគេ មានសម្ភារៈស្តង់ដារអន្តរជាតិសម្រាប់ចូលរួម ហើយក្នុងនោះអត្តពលិក ហែលទឹកចូលរួមSEA Games នៅវៀតណាមមានចំនួន១០រូប មានកីឡាករ៦រូប និងកីឡាការិនី៤នាក់ ចំណែកកីឡាការិនី១ រូបនៅអាមេរិក និងកីឡាករ១រូបនៅថៃ។ 

លោកអគ្គលេខាធិការបន្ថែមថា ការប្រកួតលើកនេះមានសារសំខាន់សម្រាប់កីឡាករ-កីឡាការិនីហែលទឹកកម្ពុជា ដោយសារឆ្នាំ២០២៣ កម្ពុជាយើងធ្វើម្ចាស់ផ្ទះរៀបចំការប្រកួតកីឡា SEA GAMES 2023 លើកទី៣២ ហើយជាចំណុចសំខាន់ការប្រកួតលើកនេះកីឡាករ-កីឡាការិនី និងគ្រូបង្វឹកត្រូវវាស់ស្ទង់ចុងក្រោយដើម្បី ដាក់ទិសដៅស្វែងរកចំណុចខ្លាំង និងខ្សោយ ជាពិសេសទម្រងទិសដៅរកលទ្ធផលមួយ គឺមេដាយជូនប្រទេសជាតិ ចំពោះវិញ្ញាសាហែលទឹកមិនធ្លាប់ដណ្តើមបានមេដាយឡើយចាប់ពីឆ្នាំ១៩៨០ រហូតដល់មកពេលនេះសម្រាប់ SEA GAMES ទេ។ 

លោក Okumura បានមានប្រសាសន៍ថា ថ្ងៃនេះខ្ញុំមានកិត្តិយសណាស់ដែលបានចូលរួមជាមួយលោក ហែម គីរី អគ្គលេខាធិការសហព័ន្ធខ្មែរហែលទឹក និងប្អួនកីឡាករ-កីឡាការិនីហែលទឹកនៅនេះ ។ ខ្ញុំចង់ផ្តោតលើកីឡាហែលទឹក នៅប្រទេសជប៉ុន កាលពីម្សិលមិញកីឡាករហែលទឹកជប៉ុន បាននឹងកំពុងជ្រើសរើសកីឡាករឲ្យទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡាអូឡាំពិកនៅទីក្រុងបារីសបានចាប់ផ្តើមការប្រកួតហើយ ខ្ញុំតំាងឲ្យលោក Sengoku ប្រធានក្រុមហ៊ុន SENGOKU JAPAN SWIMបានផ្ញើសម្លៀកបំពាក់ហែលទឹកសម្រាប់កីឡាករ-កីឡាការិនីហែលទឹកឆ្នើមនៅប្រទេសជប៉ុនជូនកីឡាករ-កីឡាការិនីហែលទឹកកម្ពុជា។

Most Popular

To Top