កីឡា

Real Madrid ប្រញាប់ប្រញាល់ចរចា Reece James មុនទីផ្សារដោះដូរបើក

ក្លឹបយក្សអេស្បាញ Real Madrid កំពុងបង្ហាញ ចំណាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចរចាកុងត្រា ជាមួយនឹងកីឡាករ ខ្សែការពារឆ្នើម របស់ក្លឹបតោខៀវ Chelsea ម្នាក់ ដែលមានឈ្មោះថា Reece James ។

The Goal ជឿជាក់ថា Real Madrid គឺជាក្លឹបដ៏ធំបំផុតមួយ នៅអឺរ៉ុបដែលបានធ្វើការទាក់ទង ជាមួយនឹងកិឡាករ ខ្សែការពារស្លាបស្តាំ ដ៏ឆ្នើមរូបនេះពោល គឺមុនរដូវកាលក្តៅជាពេលទីផ្សារ ដោះដូរកីឡាករត្រូវបាន បើកជាផ្លូវការ។

ទោះបីជាយ៉ាងណាក្តី គោលដៅ អទិភាពរបស់ Real Madrid នៅពេលនេះ គឺនៅតែជាកីឡាករខ្សែ ប្រយុទ្ធកំពូល Kylian Mbappe ដដែលហើយ ក្នុងនោះកីឡាករ ខ្សែការពារម្នាក់ របស់តោខៀវគឺ Antonio Rudiger គឺបានព្រមព្រៀង រួចទៅហើយ ក្នុងការផ្ទេរមកពី Stamford Bridge ដោយគ្មានតម្លៃខ្លន៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top