កីឡា

Barcelona ឆ្លើយតបទៅនឹងដំណឹងថា បានពិភាក្សាជាមួយកីឡាករ Lewandowski

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Barcelona បានចេញមកបដិសេធអំពីរបាយការណ៍ ដែលកន្លងមកបានអះអាងថាក្លឹបគឺបានជួបជាមួយនឹងភ្នាក់ងាររបស់កីឡាករ Robert Lewandowski ចំពោះកិច្ចការងារ ដោះដូរនារដូវក្តៅខាងមុខ។

កីឡាករខ្សែប្រយុទ្ធឆ្នើមក្លឹប Bayern Munich វ័យចំណាស់បន្តិចទៅហើយរូបនេះ កន្លងមកតែងតែមានពាក្យចចាមអារ៉ាមថានឹងអាច សម្រេចចិត្តក្នុងការចាកចេញពីអាល្លឺម៉ង់ដើម្បីស្វែងរកការប្រកួត ប្រជែងថ្មីខណៈដែលអាជីពរបស់គាត់នៅពេលនេះ មានអាយុ៣៣ឆ្នាំទៅហើយក្តី។

ប្រភពជាច្រើនបានអះអាងថាក្លឹប Barcelona គឺជាគោលដៅដ៏មានអទិភាពនិងសមរម្យ បំផុតប៉ុន្តែចុងក្រោយនេះបែរជាមានការបដិសេធ ពីក្លឹបថាការពិភាក្សាគ្នាកន្លងមកគឺមិនដែល មានកើតឡើងនោះទេ។

ក្លឹបបានបញ្ជាក់បែបនេះថា៖មិនដែលមានជំនួប គ្នាណាមួយឡើយរវាងក្លឹបជាមួយនឹងភ្នាក់ងារ កីឡាករប៉ុន្តែក្លឹបក៏មិនអាចបញ្ជាក់ដែរថាកំពុងមានដំណើរ ការពិភាក្សាណាមួយកំពុងកើតឡើងនោះដែរ។ កីឡាករដែលស្ថិតនៅក្នុងកុងត្រាជាមួយនឹងក្លឹបផ្សេងពួកយើង នឹងមិនលើកយកមកពិភាក្សានោះទេ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top