កីឡា

Real Madrid លើកពាន La Liga ជាលើកទី៣៥ របស់ខ្លួន 

ក្លឹបយក្សអេស្បាញ Real Madrid ក្រោយការប្រកួតយប់មិញនេះបានឃ្លាតចេញពីក្រុមប្រជែងតំណែង ដែលកំពុងស្ថិតនៅលេខរៀងទី២គឺ Sevilla កាន់តែឆ្ងាយហើយក៏ត្រូវបានប្រកាស ជាផ្លូវការក្លាយជាម្ចាស់ពានរង្វាន់ La Liga រដូវកាល ២០២១-២០២២។

Real Madrid បើកការប្រកួតយប់មិញ ទាំងមានទំនុកចិត្តបំផុតយកឈ្នះក្រុម Espanyol ក្នុងលទ្ធផលដល់ទៅ៤ ទល់នឹង០មានពិន្ទុគ្រប់គ្រាន់លើកពានរង្វាន់នេះ ទាំងដែលនៅសល់ការប្រកួតចំនួន៤ទៀតនៅក្នុងដៃក្តី។

តាមពិតទៅក្រុមរបស់លោកគ្រូបង្វឹក Carlo Ancelotti ត្រូវតែមួយពិន្ទទៀតប៉ុណ្ណោះ ដើម្បីអាចលើកពាន La Liga ប៉ុន្តែ៣ពិន្ទុយប់មិញនេះបានធ្វើឲ្យ Real Madrid គ្រងដំណែងនេះដោយមានពិន្ទុឈ្នះដាច់ក្រុម ប្រជែងយ៉ាងងាយស្រួល៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top