កីឡា

Man UTD ត្រៀម៧៥លានផោនទិញ Ward-Prowse ខណៈ CR7 មានព័ត៌មានត្រឡប់ទៅ Real Madrid វិញ 

យោងតាមការចេញផ្សាយរបស់ The Sun នៅថ្ងៃនេះបានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងត្រៀមខ្លួនធ្វើការជាមួយនឹងគ្រូបង្វឹកថ្មី ដើម្បីនាំយកកីឡាករឆ្នើមម្នាក់ ដែលមានឈ្មោះថា James Ward-Prowse ពីក្លឹប Southampton។

ប្រភពដដែលបានបន្តទៀតថា គ្រូបង្វឹកថ្មីលោក Erik ten Hag ក៏បានយល់ព្រមដែរហើយថា កីឡាកររូបនេះគឺជាផ្នែកមួយនៃផែនការរបស់គាត់ហើយក្នុងនោះក្លឹប បានត្រៀមកញ្ចប់លុយប្រមាណជា៧៥លានផោន ថែមទៀតផងដើម្បីចរចាផ្ទេរ។

ក្នុងពេលជាមួយគ្នានេះ The Mirror ក៏បានអះអាងដែរថា CR7 ទំនងជានឹងអាចវិលត្រឡប់ទៅកាន់ក្លឹបចាស់ Real Madrid វិញនាពេលខាងមុខនេះ ក្រោយពេលដែលមិនអាចសាងស្នាដៃអ្វីបានជាដុំកំភួនឡើយពេលនៅជាមួយនឹង Old Trafford។

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top