កីឡា

កម្ពុជា ត្រៀមពង្រឹង សមត្ថភាពកីឡាករ គ្រីឃិតកម្ពុជា ឲ្យកាន់ខ្លាំងក្លា ពីមួយថ្ងៃទៅមួយថ្ងៃ

ភ្នំពេញ ៖ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ អូឡាំពិកកម្ពុជា និង ប្រធានសហព័ន្ធកីឡាគ្រិឃិតកម្ពុជា បានមានប្រសាសន៍ថា ការប្រកួតមិត្តភាព អន្តរជាតិ លើកនេះ គឺជាការបង្ហាញសកម្មភាពឲ្យខ្លាំងក្លា មូលហេតុនោះ គឺ ក្រោយកិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយ នៅខេត្តសៀមរាប មានប្រទេសជាច្រើន ស្នើ ដាក់កីឡាក្នុង SEA GAMES 2023 ប៉ុន្តែយើងបានដាក់ ជាមប្រុងរួចហើយ ។

លោកប្រធានសហព័ន្ធបានបន្តថា នាខែក្រោយនេះ នឹងមានការកិច្ចប្រជុំក្រុមប្រឹក្សា កីឡាអាស៊ីអាគ្នេយលើកទី២ យើងនឹងពិនិត្យមើលការជួបឧបត្ថម្ភ គាំទ្រពីបណ្តាប្រទេសដែលស្នើសុំដាក់បញ្ជូលការប្រកួតកីឡា SEA GAMES 2023 ដល់កីឡាគ្រីឃិតសម្រាប់កម្ពុជា ក្នុងការរៀបចំ ក្នុងនាមម្ចាស់ផ្ទះ ប្រសិនបើមាន៧ប្រទេស សុំយើងពិបាកនឹងបរិសេបណាស់ ។ ដូច្នេះយើងត្រូវពង្រឹង សមត្ថភាពកីឡាករគ្រីឃិតកម្ពុជា ឲ្យកាន់ខ្លាំងក្លាពីមួយថ្ងៃ ទៅមួយថ្ងៃ ដើម្បីខ្លួនរួចស្រេចសម្រាប់ការចូលរួម ។

លោកបានបន្ថែមទៀតថា បន្តិចយើងសាងសង់ ទីលានហ្វឹកហាត់ ក្នុងបរិវេណឲ្យ ពហុកីឡដ្ឋាន ជាតិមរតកតេជោ ក្រុមជម្រើសជាតិកម្ពុជា កីឡាគ្រីឃិតហ្វឹកហាត់ ហើយបានទាក់ទងជាមួយកូនខ្មែរ នៅក្រៅប្រទេស ដែលមានកម្រិត បច្ចេកទេសខ្ពស់ និងប្រហែលដើម្បីអញ្ជើញ ពួកគាត់ជាមួយកីឡាករកម្ពុជា ចូលរួមប្រកួតតំណាងឲ្យកម្ពុជា ៕ដោយ៖លី ភីលីព

Most Popular

To Top