កីឡា

វីរបុរស F1 អង់គ្លេស អ្នកឈ្នះពានរង្វាន់ Grand Prix ចុងក្រោយបង្អស់ លោកTony Brooks ទទួលមរណភាព ក្នុងអាយុ ៩០ ឆ្នាំ

អង់គ្លេស ៖ កូនស្រីរបស់វីរបុរស F1អង់គ្លេសលោក Tony Brooks បានបង្ហើបឲ្យដឹងថា កីឡាករប្រណាំង រថយន្ត Formula One របស់អង់គ្លេស ដែលជាអ្នកឈ្នះពាន Grand Prix នៅរស់រានមានជីវិតចុងក្រោយ របស់ F1 ពីទសវត្សរ៍ឆ្នាំ ១៩៥០បានទទួលមរណភាព ក្នុងជន្មាយុ ៩០ ឆ្នាំហើយ នេះបើយោងតាមការចេញ ផ្សាយពីគេហទំព័រឌៀលីម៉ែល ។

‘Racing dentist’ Charles Anthony Standish Brooks បានបង្កើតជើងឯក ជាលើកដំបូង របស់លោក ជាមួយ BRM កាលឆ្នាំ ១៩៥៦ ដោយបានឈ្នះ ការប្រកួត Grand Prix ចំនួន៦ ក្នុងអំឡុងពេលមួយ នៃយុគសម័យដ៏ឆ្នើមបំផុត របស់កីឡានេះ ខកខានក្នុងការឈ្នះពាន F1 កាលឆ្នាំ ១៩៥៩ និងចូលនិវត្តន៍នៅអាយុ ២៩ ឆ្នាំ ។ លោកត្រូវបានគេចាត់ទុកថា ជាអ្នកបើកបរជនជាតិ អង់គ្លេស ដ៏អស្ចារ្យម្នាក់ ក្នុងទសវត្សរ៍ឆ្នាំ ១៩៥០ ដោយមានតែកីឡាករ អាហ្សង់ទីន Juan Manuel Fangio កីឡាករអ៊ីតាលី Alberto Ascari និង Stirling Moss ឈ្នះការប្រណាំងច្រើនជាង Brooks ក្នុងសម័យរបស់លោក ។

កំណត់ត្រា Grand Prix Greats ឆ្នាំ ១៩៨៦របស់ Nigel Roebuck លោក Moss បាននិយាយថា Brooks គឺជាអ្នកបើកបរដ៏អស្ចារ្យម្នាក់បំផុត ។ លោកគឺល្អជាងមនុស្សជាច្រើន ដែលបានឈ្នះជើងឯកពិភពលោក ។ លោកកើតនៅថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ១៩៣២ នៅ Dukinfield, Cheshire, Brooks បានចាប់ផ្តើមការប្រណាំងក្លិបនៅឆ្នាំ ១៩៥២ មុនពេលចូលរួមជាមួយក្រុម រថយន្តស្ព័ររបស់ Aston Martin ក្នុងឆ្នាំ ១៩៥៤ ។

នាយកប្រតិបត្តិក្រុមហ៊ុន Formula One លោក Stefano Domenicali នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំមានការសោកស្ដាយ បានឮដំណឹងថា Tony Brooks បានស្លាប់ ។ លោកគឺជាផ្នែក នៃក្រុមពិសេស នៃអ្នកបើកបរដែលជាអ្នក ត្រួសត្រាយផ្លូវ ហើយរុញច្រានព្រំដែន នៅពេលមានគ្រោះថ្នាក់ខ្លាំង ៕ដោយ៖លី ភីលីព

Most Popular

To Top