កីឡា

កីឡា ៤ ប្រភេទរបស់កម្ពុជា ចេញដំណើរ ចូលរួមការប្រកួតកីឡា SEA GAMES 2021 នៅវៀតណាមមុនគេ

ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា តំណាងណាងឲ្យ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានអញ្ជើញ ជូនដំណើរកីឡាករ-កីឡាការិនី ៤ ប្រភេទកីឡាចេញ ទៅចូលរួមព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិ ។

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺន កីឡាបាននិយាយថា នេះជាការចេញ ដំណើរដំបូង របស់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា ដើម្បីចូលរួមការ ប្រកួត ហើយកីឡាទំាង៤ប្រភេទ ត្រូវចេញមុនគេ គឺកីឡាប្រដាល់គុនខ្មែរ កីឡាប្រដាល់ឃិតប៊ុកស៊ីង ទូកកានូ កីឡាបាល់ទាត់បុរសU20 និងកីឡាបាល់ទាត់នារី ដោយធ្វើដំណើរ តាមជើងយន្តហោះពិសេស (Charter Flight) ។

លោកបានបន្តថា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយសម្តេចបានយកចិត្តទុក ដល់ប្រធានប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនីទាំងអស់ត្រូវចេញ ទៅចូលរួមការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ៕

ដោយ ៖ លី ភីលីព

Most Popular

To Top