កីឡា

ការស្នើសុំសំបុត្រ៣លាន នៃការប្រកួតបាល់ទាត់ពិភពលោក វគ្គផ្តាច់ព្រ័ត្រ ខណៈ ១.៤ លានសម្រាប់អង់គ្លេស-អាមេរិក

ទីក្រុងឡុងដ៍៖យោងតាមការចេញផ្សាយពី គេហទំព័រជប៉ុនធូដេបាននិយាយថា FIFA បានទទួលសំណើសំបុត្រចំនួន៣ លានសន្លឹកសម្រាប់ការប្រកួតវគ្គផ្តាច់ព្រ័ត្រ World Cup នៅប្រទេសកាតា និងតម្រូវការខ្ពស់ដើម្បីចូលរួមការប្រកួតវគ្គចែកពូលដ៏ធំបំផុតមួយចំនួនរបស់ខ្លួន បើទោះបីជាបញ្ហានៅតែបន្តកើតមានអំពីសមត្ថភាព របស់ប្រទេសតូចមួយនៅឈូងសមុទ្រពែក្សក្នុងការទទួលអ្នកគាំទ្រក៏ដោយ។

ទិន្នន័យបង្ហាញទៅកាន់សារព័ត៌មាន The Associated Press ដោយ FIFA បង្ហាញថា មានការស្នើសុំសំបុត្រចំនួន២.៥លានដើម្បីមើលអាហ្សង់ទីនប្រកួតជាមួយ ម៉ិកស៊ិកនៅថ្ងៃទី ២៦ ខែវិច្ឆិកានៅកីឡដ្ឋាន Lusail មានសមត្ថភាពផ្ទុកអ្នកគាំទ្រ ៨០,០០០ ហើយអ្នកគាំទ្រ ១.៤ លាននាក់សង្ឃឹមថានឹងឃើញអង់គ្លេស ជួបជាមួយសហរដ្ឋអាមេរិកកាលពីថ្ងៃមុននៅកីឡដ្ឋាន។ កីឡដ្ឋាន Al Bayt មានសមត្ថភាពផ្ទុកអ្នកគាំទ្រ ៦០,០០០។

សរុបមកសម្រាប់ការប្រកួតថ្ងៃទី ២១ ខែវិច្ឆិកាដល់ថ្ងៃទី ១៨ ខែធ្នូ មានការស្នើសុំសំបុត្រច្រើនជាង ២ លានពីសហរដ្ឋអាមេរិក អង់គ្លេស និងកាតា បន្ទាប់ពីការលក់ដំណាក់កាលទី២។ ការចាប់ឆ្នោតចៃដន្យនឹងត្រូវបានប្រើដើម្បីបែងចែកសំបុត្រសម្រាប់ការប្រកួតដែលតម្រូវការលើសពីសមត្ថភាព។ ចំនួនដ៏ច្រើននៃ សំណើសំបុត្រអាចឆ្លុះបញ្ចាំងពីបំណងប្រាថ្នាចង់មើលការប្រកួតច្រើនជាងមួយដងក្នុងមួយថ្ងៃ ជាមួយនឹងអ្នកគាំទ្រចង់បំពេញពេលវេលារវាង ការមើលប្រទេសរបស់ពួកគេដោយការចូលរួមក្នុងការប្រកួតផ្សេងទៀតនៅប្រទេសដែលកីឡដ្ឋាន ទាំងអស់ធ្វើដំណើរ រយៈពេលមួយម៉ោងដោយការដឹកជញ្ជូនសាធារណៈចេញពីបេះដូងនៃទីក្រុងដូហា។

ជាមួយនឹងកីឡដ្ឋានទាំងអស់ ដែលបានសាងសង់ នៅជុំវិញរដ្ឋធានី ការប្រកួតនេះខ្វះភាពទាក់ទាញ នៃអ្នកទេសចរណ៍ បើប្រៀបធៀបទៅនឹងការប្រកួតបាល់ទាត់ពិភពលោក នាពេលថ្មីៗនេះនៅប្រេស៊ីល និងរុស្ស៊ី។ សំណើសំបុត្រជាង ២៣ លានត្រូវបានទទួលជារួមដោយ FIFA៕ដោយ៖លី ភីលីព

Most Popular

To Top