កីឡា

Man City បន្ថែម De Jong ក្នុងបញ្ជីកីឡាករចំណូលថ្មី សម្រាប់រដូវក្តៅ

The Sun នៅថ្ងៃនេះបានចេញផ្សាយថាកីឡាករ ខ្សែបម្រើប្រយុទ្ធហូឡង់ De Jong ដែលបច្ចុប្បន្នកំពុងលេង ឲ្យក្លឹបយក្សអេស្បាញ Barcelona នោះទំនងជាមាន ឱកាសក្នុងការផ្ទេរ ទៅលេងជាមួយនឹងក្លឹប Man City។

មេឃខៀវ Man City បានដាក់បញ្ចូលឈ្មោះកីឡាកររូបនេះ ទៅក្នុងបញ្ជីកីឡាករដែលក្លឹបចង់បាន នៅរដូវក្តៅខាងមុខដែលក្នុងនោះក៏មានសូម្បីតែ កីឡាករ Erling Haaland របស់ក្លឹប Borussia Dortmund ផងដែរ។

ម្ចាស់ពានរង្វាន់អង់គ្លេសរដូវកាលមុនមួយនេះ មានទំនុកចិត្តយ៉ាងខ្លាំងក្នុងការនាំយក កីឡាករ Erling Haaland មករួមក្លឹបប្រជែងជាមួយនឹងក្លឹប Real Madrid ដែលជឿជាក់ថាកីឡាករ ផ្ទាល់គឺបានពេញចិត្តនឹងសំណើ ដែលក្លឹបបានផ្តល់ឲ្យទៅហើយ។

ទោះបីជាយ៉ាងណាក្តី De Jong តែងតែទទួលបានការសរសើរ យ៉ាងខ្លាំងពីសំណាក់គ្រូបង្វឹកលោក Pep Guardiola ផងដែរដូចនេះក្លឹបនឹងមិនខ្លាច ក្នុងការចំណាយលុយដើម្បីកីឡាកររូបនេះ ដែរដូចគ្នាទោះបីជាដឹងហើយថា Barcelona ក៏នឹងមិនអនុញ្ញាតឲ្យ De Jong ចាកចេញងាយៗក្តី៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top