កីឡា

Asian Games ត្រូវបានពន្យារពេល ដោយមិនកំណត់ពេល ខណៈចិនកំពុងប្រយុទ្ធនឹងករណី COVID

ទីក្រុងប៉េកាំង៖ អ្នករៀបចំបាននិយាយកាលពីថ្ងៃសុក្រថា ព្រឹត្តិការណ៍ការប្រកួតកីឡា Asian Games ដែលនឹងត្រូវធ្វើឡើងនៅទីក្រុង Hangzhou នាខែកញ្ញាត្រូវបានពន្យារពេលដោយគ្មានកំណត់ ខណៈ ប្រទេសចិនកំពុងប្រយុទ្ធប្រឆាំងនឹងការកើតឡើងនៃករណី COVID យោងតាមការចេញផ្សាយពីគេហទំព័រជប៉ុនធូដេ។

គ្មានហេតុផលណាមួយត្រូវបានផ្តល់សម្រាប់ការពន្យារពេលនោះទេ ប៉ុន្តែប្រទេសចិនកំពុងប្រជែងគ្នាដើម្បីពន្លត់ការផ្ទុះឡើងដ៏ធំបំផុតរបស់ខ្លួននៃ COVID-19 ចាប់តាំងពីថ្ងៃដំបូងនៃជំងឺរាតត្បាត។ ក្រុមប្រឹក្សាអូឡាំពិកអាស៊ីបានប្រកាសថា ព្រឹត្តិការណ៍កីឡាអាស៊ីលើកទី១៩ គ្រោងនឹងប្រារព្ធធ្វើនៅទីក្រុង Hangzhou ប្រទេសចិន ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២២ នឹងត្រូវពន្យារពេល។

សេចក្តីថ្លែងការណ៍បានបន្ថែមថា កាលបរិច្ឆេទថ្មីសម្រាប់ការប្រកួតកីឡា នឹងត្រូវបានប្រកាសនៅពេលក្រោយ។ ទីក្រុងម្ចាស់ផ្ទះ Hangzhou ស្ថិតនៅចម្ងាយតិចជាង ២០០ គីឡូម៉ែត្រពីទីក្រុងដ៏ធំបំផុតរបស់ប្រទេសគឺទីក្រុងសៀងហៃបានស៊ូទ្រាំនឹងការចាក់សោររយៈពេលមួយសប្តាហ៍ ដែលជាផ្នែកនៃវិធីសាស្រ្តមិនអត់ឱនរបស់បក្សកុម្មុយនិស្ត កំពុងកាន់អំណាចចំពោះមេរោគ។

អ្នករៀបចំបាននិយាយកាលពីខែមុនថា ទីក្រុង Hangzhou ជាទីក្រុងដែលមានប្រជាជនចំនួន ១២ លាននាក់នៅភាគខាងកើតប្រទេសចិនបានបញ្ចប់ការសាងសង់កន្លែងប្រកួតចំនួន ៥៦ សម្រាប់ Asian Games និង Asian Para Games។ នៅពេលនោះ ពួកគេបានបង្ហាញថា ពួកគេមានគម្រោងរៀបចំព្រឹត្តិការណ៍នេះ ក្រោមផែនការគ្រប់គ្រងមេរោគដោយរៀនពីបទពិសោធន៍ជោគជ័យនៃកីឡាអូឡាំពិករដូវរងានៅទីក្រុងប៉េកាំង បានប្រារព្ធឡើងកាលខែកុម្ភៈស្ថិតក្នុងពពុះសុវត្ថិភាពដ៏តឹងរឹងនៃ COVID-19។

ទីក្រុង Hangzhou បានត្រៀមខ្លួនក្លាយជាទីក្រុងទី៣ក្នុងប្រទេសចិនដែលធ្វើម្ចាស់ផ្ទះ ការប្រកួតទ្វីបបន្ទាប់ពីទីក្រុងប៉េកាំងកាលឆ្នាំ ១៩៩០ និងទីក្រុង Guangzhou កាលឆ្នាំ ២០១០៕ដោយ៖លី ភីលីព

Most Popular

To Top