អ្នកចាត់ការ Keisuke Honda បានបង្ហាញការមិនពេញចិត្ត ជាមួយកូនក្រុម U23 កម្ពុជានោះទេដែលមិនបានស្ដាប់និងធ្វើតាមតាក់តិច បើទោះជាក្រុមឈ្នះឡាវដល់ទៅ ៤-១ បើកឆាកស៊ីហ្គេមនៅវៀតណាមក៏ដោយ។

Honda បានឈរបញ្ជាកូនក្រុមពេញ៩០នាទីតែម្ដង ក្នុងការប្រកួតទល់ក្រុមឡាវ ហើយបើទោះជាលទ្ធផលឈ្នះច្រើនគ្រាប់ហើយក្ដី លោកអ្នកចាត់ការសញ្ជាតិជប៉ុនរូបនេះ មិនទាន់ស្កប់ចិត្តដែរ។ ដោយលោក ហាក់ដូចជាខឹងជាមួយកូនសិស្ស ដែលលេងមិនទាន់យល់តាក់តិចក្រុមបានល្អ។ ខណៈដែលពួកគេលេងវិញ ក៏មិនទាន់ត្រូវតាមអ្វីដែលលោកចង់បានខ្លាំងដែរ ព្រោះឱកាសមានច្រើនណាស់ តែមិនអាចសម្រេចទី បានច្រើនគ្រាប់ទៅវិញ។

ដោយចប់ការប្រកួតភ្លាម Honda បានដើរចូលទៅក្នុងភ្លាមតែម្ដង មិនបានអបអរ ជាមួយកូនក្រុមនោះទេ ដោយបានត្រឹមលើកដៃ ដាក់អ្នកគាំទ្រប៉ុណ្ណោះ។ រំលឹកថាការបាន៣ពិន្ទុបើកឆាក នៃព្រឹត្តិការណ៍ស៊ីហ្គេមនេះ នឹងធ្វើឱ្យកម្ពុជាមានទំនុកចិត្តមួយកម្រិតទៀតដែរ ដើម្បីតតាំងជាមួយក្រុមខ្លាំងៗ ដទៃទៀតដូចជាសិង្ហបុរី ថៃ និងម៉ាឡេស៊ី៕ Source: Sabay
