កីឡា

ការប្រណាំងរថយន្ត Khmer Rally Raid Practice ចាប់ផ្តើមជាផ្លូវការ នាថ្ងៃទី ១៤-១៥ ឧសភា ខាងមុខនេះ

ភ្នំពេញ៖ ភ្នាក់ងាររៀបចំការប្រណាំងយានយន្ត KARA នាថ្ងៃទី៩ ខែឧភាសា ឆ្នាំ២០២២ នៅក្រសួងបរិស្ថាន បានធ្វើសន្និសីទសារព័ត៌មាន ស្តីពីប្រណាំងរថយន្ត Khmer Rally Raid Practice រយៈពេល២ថ្ងៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៤-១៥ ឧសភា ខាងមុខនេះក្នុងឳកាស ដោយមានការអញ្ជើញជាកិត្តិយស ពីលោក ពៅ តិចឡេង អគ្គនាយកភ្នាក់ងាររៀបចំ ការប្រកួតរថយន្តឆ្លងកាត់ឧបសគ្គ នៅកម្ពុជា ហៅ Kara លោក សុំ មនោរម្យ ប្រធានលេខាធិការដ្ឋាន សសយក រាជធានីភ្នំពេញ និងលោក ខៃ វណ្ណ: អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជា។

លោក ពៅ តិចឡេង នាយប្រតិបត្តិភ្នាក់ងាររៀបចំ ការប្រណាំងយានយន្តកម្ពុជា ហៅការថាKARA បានបញ្ជាក់ឲ្យដឹងថា ថ្ងៃទី១ចេញដំណើរ ពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ខេត្តកំពត មានរយៈចម្ងាយផ្លូវ ១៧៣គីឡូម៉ែត្រ ហើយផ្លូវប្រណាំង មានចម្ងាយផ្លូវ៦៩គីឡូម៉ែត្រ ថ្ងៃទី២ ចេញដំណើរពីក្រុងកំពត មកបញ្ចប់ នៅ សសយក រាជធានីភ្នំពេញ មានរយៈចម្ងាយផ្លូវ១៤០គីឡូម៉ែត្រ ចម្ងាយផ្លូវប្រណាំង មាន៤៣.៩គីឡូម៉ែត្រ ដោយឆ្លងកាត់ស្រុក ចំនួន៣រួមមាន ស្រុក ជុំគិរី ស្រុកទឹកឈូ និង ស្រុកដងទង់ ដោយរថយន្តនិងម៉ូតូប្រណាំងទាំងអស់ត្រូវប្រណាំងលើផ្លូវឧបសគ្គមានផ្លូវភ្នំ ភក់ ខ្សាច់ ផ្លូវចំការ និង កាត់ភូមិអ្នកស្រុក។

អ្នករៀបចំការប្រណាំងខាងលើ បានគូបញ្ជាក់ទៀតថា ព្រឹត្តិការណ៍ប្រណាំងនេះ មានរង្វាន់លើកទឹកចិត្តតិចតួចប៉ុណ្ណេះ ព្រោះការប្រណាំងនេះ រៀបចំឡើង ដើម្បីផ្តល់ឱកាសដល់យុវជនបានហ្វឹកហាត់ និងរៀនសូត្រ ពីការរៀបចំកម្មវិធីប្រណាំងយានយន្ត។

លោក សុំ មនោរម្យ ប្រធានលេខារដ្ឋាន សសយក រាជធានីភ្នំពេញ បានលើកឡើងថា ព្រឹត្តិការណ៍ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គនេះ វាក៏ជាសកម្មភាពកីឡាមួយ ដែលរួមចំណែកបណ្តុះស្មារតី ដល់ប្រជាពលរដ្ឋក៏ដូចជាយុវជនកម្ពុជា ឲ្យចូលរួមស្រលាញ់ និងគាំទ្រកីឡាស្របតាមទិសដៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា​ សម្តេចតេជោ ហ៊ុន សែន ប្រជាពលរដ្ឋម្នាក់ ត្រូវចេះកីឡាមួយមុខ។ទន្ទឹមជាមួយគ្នានេះដែរ ការប្រណាំងនេះ ក៏ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ នាំយកទស្សនីភាពតំបន់ទេសចរណ៍ផ្សេងៗ នៅតាមតំបន់ស្រុកស្រែចំការ ដែលសប្បូរដោយទេសភាពស្អាត ផ្សព្វផ្សាយមកកាន់មជ្ឈដ្ឋានខាងក្រៅ ដើម្បីទាក់ទាញភ្ញៀវជាតិ និងភ្ញៀវទេសចរណ៍អន្តរជាតិ ឲ្យទៅលេងកំសាន្ត នៅតំបន់ទាំងនោះ។

លោក ខៃ វណ្ណៈ អគ្គលេខាធិការរង សហព័ន្ធកីឡាយានយន្តកម្ពុជា បានសម្តែងនូវការគាំទ្រយ៉ាងខ្លាំង ចំពោះភ្នាក់ងារ kara កម្ពុជា ដែលបានបង្កើតការប្រណាំង ដើម្បីចូលរួមបំផុស ឲ្យធ្វើវិស័យកីឡាប្រណាំងយានយន្ត នៅកម្ពុជា កាន់តែផុសផុល និងអភិវឌ្ឍរីកចំរើន។ ជាមួយគ្នានោះដែរ លោក តំណាងឲ្យប្រធានសហព័ន្ធកីឡាយានយន្ត សំណូមពរ ឲ្យភ្នាក់ងារ kara ត្រូវពន្យល់ដល់កីឡាករ គិតគូលើសុវត្ថិភាពជាចម្បង ព្រោះការប្រណាំងមានឆ្លងកាត់ តាមភូមិស្រុកមួយចំនួនផងដែរ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍ប្រណាំងយានយន្ត ឆ្លងកាត់ឧបសគ្គ ខ្មែររ៉ាលីរ៉េដ ឬ KHMER RALLY RAID PRACTICE រៀបចំដោយភ្នាក់ងាររៀបចំ ការប្រកួតកម្ពុជា kara សហការដោយក្រសួងបរិស្ថាន សហពភាពសហព័ន្ធយុវជនកម្ពុជា គាំទ្រដោយសហព័ន្ធកីឡាយានយន្តកម្ពុជា។ មានប្រទេសចូលរួម ចំនួន១១ប្រទេស មាន ថៃ មីយ៉ាន់ម៉ា ម៉ាឡេស៊ី ចិន អាល្លីម៉ង់ អាមេរិក វៀតណាម បារាំង អូស្រ្តាលី វែល និងកម្ពុជា ក្នុងនោះមាន ឡាន ៣៥ ចែកជា២ គឺ class A ៧គ្រឿង Class B ២៨គ្រឿង UTV មាន១០គ្រឿង និងម៉ូតូ១៤គ្រឿង ។

កម្មវិធីនេះគាំទ្រដោយ: ក្រសួងបរិស្ថាន សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហព័ន្ធកីឡាយានយន្ដកម្ពុជា។ឧបត្ថម្ភធំដោយ: Hanuman Beer Top 1 oil ( Cambodia )

សហការឧបត្ថម្ភដោយ: Cambodia Extreme PowerSports DUMEX 4WD Cambodia HotBits Cambodia Ironman 4×4 Cambodia MCC 4×4 Accessories Missile Energy Drink Cambodia Polaris Cambodia SKH Premium Water  VKH Motorsports៕​ ដោយ៖លី ភីលីព

Most Popular

To Top