កីឡាករឆ្នើម Antonin Barak ដែលបច្ចុប្បន្នកំពុងលេងឲ្យក្លឹប Hellas Verona បច្ចុប្បន្នត្រូវបាន The Inside Futbol ជឿជាក់ថាកំពុង ក្លាយទៅជាគោលដៅគួរឲ្យទាក់ទាញបំផុតរបស់ក្លឹបអង់គ្លេស មាន់ខ្នាយមាស Spurs។
កីឡាករវ័យ២៧ឆ្នាំរូបនេះ ក៏មានព័ត៌មានអំពីការផ្ទេរទៅលេងជាមួយនឹង ក្លឹបផ្សេងទៀតនៅលីគកំពូលអាល្លឺម៉ង់ Bundesliga និងលីគកំពូលអ៊ីតាលី Serie A ផងដែរទោះបីជាកុងត្រារបស់គាត់នៅ មិនទាន់ផុតកំណត់ដល់ឆ្នាំ២០២៤ក្តី។

គួរឲ្យដឹងដែរថាកីឡាករ Barak រូបនេះអាចស៊ុតបានដល់ទៅ១១គ្រាប់ មកហើយព្រមទាំងជួយមិត្តរួមក្លឹបរកបាន៤គ្រាប់ ផ្សេងទៀតក្នុងការបង្ហាញខ្លួនទាំង២៩ដង នៅលីគកំពូលអ៊ីតាលី Serie A នៅរដូវកាលនេះ៕
ប្រែសម្រួល៖ស៊ុនលី
