ក្លឹបយក្សអេស្បាញ Real Madrid ត្រូវបានកាសែតអេស្បាញ Marca ចេញផ្សាយថានឹងត្រូវបង្ខំចិត្តរងចាំកីឡាករឆ្នើមគោលដៅម្នាក់ដែលមានឈ្មោះថា Aurelien Tchouameni រហូតដល់ឆ្នាំ២០២៣។
កីឡាករដែលមានវ័យ២២ឆ្នាំរូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្លឹប Monaco និងកំពុងតែព្យាយាមយ៉ាងខ្លាំងដោយសង្ឃឹមថានឹងអាចផ្ទេរចេញពីបារាំង នៅរដូវក្តៅនេះដើម្បីចូលរួមជាមួយនឹង Real Madrid ប៉ុន្តែក្លឹបយក្សអេស្បាញមួយនេះហាក់ដូចជាមិនទាន់ បង្ខំឡើយក្នុងការចាយលុយមួយកញ្ចប់ដ៏ធំ ជាមួយនឹងកីឡាករ។
ទោះបីជាយ៉ាងណាក្តី Real Madrid នៅមិនទាន់ច្បាស់នៅឡើយទេថាក្លឹបគូប្រជែងរបស់ខ្លួន PSG នឹងសម្រេចចិត្តយ៉ាងណាចំពោះការដោះដូរកីឡាកររូពនេះ ពីព្រោះថាក្រៅពីនោះក៏មានក្លឹបជាច្រើន នៅអង់គ្លេសផងដែរ ដែលចាប់អារម្មណ៍ជាមួយនឹងខ្សែបម្រើប្រយុទ្ធរូបនេះ៕
ប្រែសម្រួល៖ស៊ុនលី