ភ្នំពេញ៖នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ លោក វ៉ាត់ ចំរើន នាយកបេសកកម្ម និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងមន្តី្ររបស់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡាបានដឹកនាំក្រុមកីឡាករ-កីឡាការិនីកម្ពុជាចំនួន ១៣៦ នាក់ចេញទៅព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នៅព្រលានយន្តភ្នំពេញអន្តរជាតិ ដោយធ្វើដំណើរតាមជើងយន្តហោះពិសេស (Charter Flight) ។
លោក វ៉ាត់ ចំរើន បានមានប្រសាសន៍ថា នាថ្ងៃនេះមានមន្ត្រីរបស់ មជ្ឈមណ្ឌលជាតិហ្វឹកហ្វឹនកីឡា គណៈប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចំនួ៦ប្រភេទកីឡាចំនួន ១៣៦នាក់រួមមានកីឡាប៉េតង់ សីដក់ វាយកូនគោល អេឡិចត្រូនិច កាយសម័្ពន្ធ និងកីឡាឃីតបុកស៊ីងបានធ្វើដំណើររួមគ្នាទៅចូលរួម ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាមតាមជើងយន្តហោះពិសេស (Charter Flight) ។
លោកបន្តថា កាលពីប៉ុន្មានមុខនេះក្រុមកីឡាកម្ពុជា កីឡាប្រដាល់គុនខ្មែរ កីឡាប្រដាល់ឃិតប៊ុកស៊ីង ទូកកានូ កីឡាបាល់ទាត់បុរសU20 និងកីឡាបាល់ទាត់នារីបានចេញដំណើរហើយ ដោយកីឡាករខ្លះទទួលជ័យជន្នះ ហើយកីឡាករខ្លះទៀតបានចាញ់ដែរ ចំណែកទូកកានូ កីឡាបាល់ទាត់បុរសU20 និងកីឡាបាល់ទាត់នារីក៏បានធ្វើការប្រកួត តាមពូលរៀងៗខ្លួនក៏មានចាញ់ មានឈ្នះដែរ ៕ ដោយ៖លី ភីលីព






