មកដល់ពេលនេះតម្លៃខ្លួន របស់កីឡាករប្រេស៊ីល Philippe Coutinho នឹងមានជម្រើសច្រើនជាងមុនកាលពីក្នុងកុងត្រាខ្ចីជើងខណៈដែលពេលវេលា កាន់តែខិតមកជិតទៅហើយនោះ។

យោងតាមការចេញផ្សាយរបស់ The Daily Mail នៅព្រឹកនេះបានឲ្យដឹងថាក្លឹប Aston Villa គឺកំពុងតែបានបើកការចរចាគ្នា មួយហើយជាមួយនឹងក្លឹប Barcelona ដើម្បីពិនិត្យលទ្ធភាពនៃការដោះដូរកីឡាករ Coutinho រូបនេះ។
ប្រភពដដែលបានបញ្ជាក់ទៀតថាក្លឹបអង់គ្លេសនេះ ចង់ធ្វើការដោះដូរកីឡាកររូបនេះ មកដាច់ជាមួយនឹងក្លឹបតែម្តង ក្នុងតម្លៃ៣៣លានផោន ជាលក្ខខណ្ឌដែលធ្លាប់បានសន្យាគ្នាកាលពីគ្រាមុនកុងត្រាខ្ចីជើងប៉ុន្តែក្លឹប នឹងព្យាយាមចរចាបន្ទាបមក ត្រឹមតែ១២លានផោនប៉ុណ្ណោះជាមួយនឹង Barcelona៕ ប្រែសម្រួល៖ស៊ុនលី
