គ្រូបង្វឹកដែលមានតួនាទីជាអ្នកតំណាង Ambassador របស់ក្រុមហ៊ុនរថយន្តម៉ូដេល Opel លោក Jurgen Klopp ដំបូងឡើយបានចុះកុងត្រា ជាមួយនឹងយីហោមួយនេះតាំងតែពីឆ្នាំ២០១២ ហើយបន្តបន្ទាប់មកគាត់ តែងតែប្រើប្រាស់រថយន្តប្រភេទនេះរហូតមក។

អតីតគ្រូបង្វឹករបស់ក្លឹប Dortmund វ័យ៥៤ឆ្នាំរូបនេះកាលពីថ្ងៃម្សិលមិញនេះ បែរជាបានបង្ហាញខ្លួនជាមួយនឹង មូដេលថ្មីប្រភេទ Bentley ដែលមានតម្លៃប្រមាណ ជា១៥០០០០ផោនជំនួសវិញជាមូលដេលដ៏ថ្មី និងទំនើបបំផុត។
លោក Klopp ជាគ្រូបង្វឹកម្នាក់ដែលទទួលបាន ប្រាក់ចំណូលច្រើនជាងគេបំផុតក្នុងចំណោមគ្រូបង្វឹកល្បីៗ លើលោកហើយក៏ដោយសារតែលោក បានជួយក្លឹបលើកពានរង្វាន់ជាច្រើន រួចមកហើយដូចជា League Cup , FA Cup ព្រមទាំង Premier League និង Champions League ផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
