កីឡា

Dortmund ចាយ៣៨លានអឺរ៉ូទិញយក Adeyemi ជំនួស Haaland

កីឡាករឆ្នើមវ័យទើបតែ២០ឆ្នាំ ជាកំពូលខ្សែប្រយុទ្ធរបស់ក្លឹប RB Salzburg ដែលមានឈ្មោះថា Karim David Adeyemi បានក្លាយទៅជាគោលដៅ សម្រាប់ក្លឹប Dortmund ជំនួស Haaland ដែលនឹងត្រូវចាកចេញទៅ Man City។

ក្លឹប Dordmund បានប្រកាសអះអាងហើយថា កីឡារ Adeyemi គឺត្រូវបានក្លឹបចុះកុងត្រារួចជាស្រេចជាមួយនឹងតម្លៃខ្លួន ប្រមាណជា៣៨លានអឺរ៉ូ ទោះបីជាមានក្លឹបជាច្រើនបានទាក់ទងកន្លងមកក្តី។

គួរឲ្យដឹងដែរថាដំណឹងនេះបានធ្វើឡើង នៅក្នុងថ្ងៃជាមួយគ្នាដែលក្លឹប Man City បានអះអាងថាបានចំណាយលុយប្រមាណជា៥១លានផោន ដើម្បីទិញយក Haaland បានជាផ្លូវការហើយសម្រាប់ខែកក្កដាខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top