កីឡា

Dortmund ត្រូវតែទិញយក Adeyemi ឲ្យបាននៅរដូវក្តៅនេះ

អ្នកចាត់ការទូទៅរបស់ក្លឹប Borussia Dortmund លោក Hans Joachim Watzke នៅថ្ងៃនេះបានធ្វើការលើកឡើងថាក្លឹបគួរតែធ្វើការងារឲ្យអស់ពីលទ្ធភាពក្នុងការ ចុះកុងត្រាឲ្យបានជាមួយនឹងកីឡាករ Karim Adeyemi ពីក្លឹប Red Bull Salzburg។

ក្លឹបយក្សអាល្លឺម៉ង់មួយនេះត្រូវបាន The goal ជឿជាក់ថាកំពុងតែនាំមុខគេក្នុងការប្រជែង យកហត្ថលេខារបស់កីឡាកររូបនេះប៉ុន្តែងអ្នកចាត់ការទូទៅរូបនេះ បានបញ្ជាក់សាជាថ្មីហើយថា ក្លឹបមិនគួរការធ្វេសប្រហេសឡើយ។

ប្រភពដដែលបានឲ្យដឹងដែរថា Adeyemi បើមិនមានអ្វីប្រែប្រួលទេនោះនឹងត្រូវចុះកុងត្រាដែលមានរយៈពេលដល់ទៅ៥ឆ្នាំជាមួយនឹងក្លឹប Dortmund ប៉ុន្តែលោក Watzke បាននិយាយថានឹងរំពឹងទុកថាតម្លៃខ្លួនរបស់ កីឡាករនឹងមិនមែនការផ្លាស់ប្តូរ​ ឡើយមុនកុងត្រាត្រូវបានធ្វើឡើង៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top