កីឡា

Bayern Munich រងការរិះគន់ ដោយក្រុមអ្នកគាំទ្រ ក្នុងពេលកំពុងមាន ដំណើរកំសាន្ត

ក្លឹបខ្លាំងអាល្លឺម៉ង់ Bayern Munich កាលពីសប្តាហ៍កន្លងទៅ បានទទួលបរាជ័យយ៉ាងធ្ងន់ធ្ងរ ក្រោមថ្វីដៃ របស់ក្រុម Mainz ក្នុងលទ្ធផលដល់ទៅ ៣ទល់នឹង១ប៉ុន្តែនៅសប្តាហ៍ នេះក្រុមកីឡាករកំពុង បន្តធ្វើការសម្រាកលំហែ ជាធម្មតានៅលើដែនកោះ ដ៏ល្បី Ibiza ។

ដំណើរ ទស្សនកិច្ចកំសាន្ត របស់ក្រុមទៅកាន់តំបន់នេះ កំពុងទទួលបានរងពាក្យរិះគន់ ជាច្រើនពីសំណាក់ក្រុមអ្នកគាំទ្រទៅវិញ ទាំងដែលក្លឹបទើប តែបានប្រកាសលើកពានរង្វាន់ Bundesliga ជាលើកទី១០ របស់ខ្លួនកាលពីមុនការប្រកួតប៉ះនឹង Mainz ។

គួរឲ្យដឹងដែរថា ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃ ទៅកាន់តំបន់ Ibiza នេះក៏មានទាំងវត្តមាន របស់គ្រូបង្វឹកលោក Julian Nagelsmann ផងដែរប៉ុន្តែការរៀបចំនេះ គឺបានស្នើសុំដោយ កីឡាករផ្ទាល់ទៅកាន់ក្លឹបតាំង តែពីមុននៃការប្រកួតនេះទៅទៀត៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top