យោងតាមការចេញផ្សាយដោយ The Gerard Romero បានឲ្យដឹងថាក្លឹបបិសាចក្រហម Man UTD កំពុងខិតជិតទៅនឹងការចុះកុងត្រា ជាមួយនឹងកីឡាករ Frenkie de Jong ។

ប្រភពដដែលបានសរសេរទៀតថា ឱកាសរបស់បិសាចក្រហម Man UTD ក្នុងការធ្វើការជាមួយនឹងកីឡាករ de Jong គឺមានរហូតទៅដល់៩៥ភាគរយ ខណៈដែល Barcelona ក៏កំពុងជម្រុញឲ្យមាន ការលក់កីឡាកររូបនេះចេញផងដែរ។
គួរឲ្យដឹងដែរថា ការសម្រេចចិត្តលក់កីឡាករ De Jong គឺជាការដោះស្រាយបញ្ហាហិរញ្ញវត្ថុរបស់ក្លឹប Barcelona ហើយជឿជាក់ថាកីឡាករ ក៏ចង់ធ្វើការជាមួយនឹងគ្រូបង្វឹកថ្មីលោក Eric ten Hag ផងដែរពីព្រោះថាពួកគេ ធ្លាប់ធ្វើការជាមួយគ្នាកាលពីពេលនៅ Ajax៕ ប្រែសម្រួល៖ស៊ុនលី
