កីឡា

Chelsea កំពុងទាក់ទងកីឡាករ ខ្សែការពារថ្មីម្នាក់ ដើម្បីជំនួស Rudiger

The Calciomercato ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា កីឡាករខ្សែការពារ Kalidou Koulibaly កំពុងស្ថិតនៅក្នុងបញ្ជីគោលដៅ របស់ក្លឹបតោខៀវ Chelsea ដើម្បីបង្កើនកម្លាំងការពារ របស់ក្រុមនារដូវកាលក្រោយ។

ប្រភពដដែលបានឲ្យដឹងទៀតថា កីឡាករខ្សែការពាររបស់ក្លឹប Napoli មួយនេះត្រូវបានគេមើលឃើញថាជាកីឡាករសក្តានុពល សម្រាប់ជំនួសតំណែង របស់កីឡាករ Antonio Rudiger ហើយក្នុងពេលជាមួយគ្នាកីឡាករ Andreas Christensen ក៏នឹងត្រូវចាកចេញពីក្លឹបនៅរដូវក្តៅនេះផងដែរ។

ទោះបីជាយ៉ាងណាក្តីកីឡាករ ខ្សែការពារឆ្នើមរបស់ក្លឹប Napoli រូបនេះនឹងមិនចាកចេញក្នុងតម្លៃខ្លួនធូរថ្លៃនោះឡើយ ដែលមានន័យថា ក្លឹបនឹងអាចស្វែងរកកីឡាករជំនួសផ្សេងទៀតនៅរដូវក្តៅនេះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top