ខ្សែប្រយុទ្ធ Karim Benzema បានចូលរួមក្លាយជាអ្នកទាត់បញ្ចូលទីច្រើនជាងគេទី២របស់ Real Madrid បន្ទាប់ពីរកបានមួយគ្រាប់ជួយក្រុមយកឈ្នះ Levante ៦-០ កាលពីយប់មិញ។

Benzema វ័យ៣៤ឆ្នាំរកបានគ្រាប់បាល់នៅវគ្គទីមួយដោយការតែតបញ្ចូលទី ក្រោយមានការបញ្ជូនពី Vinicius Junior។ មួយគ្រាប់នេះធ្វើឲ្យកីឡាករសញ្ជាតិបារាំងមាន៣២៣គ្រាប់ ស្មើគ្រាប់បាល់គ្នាជាមួយ Raul ឈរទន្ទឹមគ្នាជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Madrid។
កីឡាករដែលកំពុងកាន់កាប់ជាអ្នកទាត់បញ្ចូលទីច្រើនជាងគេនៅ Real គឺ Cristiano Ronaldo មាន៤៥០គ្រាប់។ ក្នុងការប្រកួតយប់មិញ Vinicius Junior ធ្វើបាន Hat-Trick ហើយ Mendy និង Rodrygo ជាអ្នករក២គ្រាប់បន្ថែមឲ្យ Real។
Real Madrid បានដឹងខ្លួនជាម្ចាស់ជើងឯក La Liga តាំងតែពីសប្ដាហ៍ទី៣៤ បន្ទាប់ពីមានពិន្ទុដាច់។ ពួកគេនៅមានភារកិច្ចលេងវគ្គផ្ដាច់ព្រ័ត្រ Champions League នៅថ្ងៃទី ២៩ ខែ ឧសភាខាងមុខទល់នឹង Liverpool៕ Source: Sabay
