The ESPN នៅថ្ងៃនេះបានចេញផ្សាយថា កីឡាករអង់គ្លេស Declan Rice បានប្រកាសបដិសេធជាមួយនឹងក្លឹបញញួរធំ West Ham ដើម្បីអាចបន្តកុងត្រាថ្មីមានរយៈពេលវែងសង្ឃឹមថា នឹងអាចពិចារណាក្លឹបថ្មីនាពេលណាមួយខាងមុខ។
ប្រភពដដែលបានបន្តទៀតថាក្លឹប West Ham ទោះបីជាយ៉ាងណាក្តីនោតែសង្ឃឹមថា នឹងអាចចរចាជាមួយនឹងកីឡាករ Rice នៅក្នុងរដូវក្តៅនេះដដែល ទោះបីជាកីឡាករខ្សែបម្រើការពាររូបនេះ បានបដិសេធសំណើររបស់ក្លឹប ជាច្រើនដងមកហើយក្តី។
គួរឲ្យដឹងដែរថាកុងត្រាថ្មី ដែលត្រូវបានផ្តល់ដោយក្លឹប West Ham លើកនេះមានរយៈពេលរហូតទៅដល់ ៨ឆ្នាំដែលមានន័យថាកីឡាករនឹងត្រូវបន្តរស់នៅជាមួយនឹងក្លឹបរហូតដល់ឆ្នាំ២០៣០៕
ប្រែសម្រួល៖ស៊ុនលី