ភ្នំពេញ៖ ក្រុមប៉េតង់វ័យចាស់អាគារធិការដ្ឋានគ្រងតំណែងជើងឯក ការប្រកួតកីឡាប៉េតង់អបអរសាទរព្រះរាជ ពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រនាថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២ នៅទីលានប៉េតង់វិទ្យាល័យ ជា ស៊ីម សាមគ្គី មានក្រុមកីឡាករវ័យចាស់ និងយុវជនចូលរួមចំនួន៣២ ក្រុមមកពីបណ្តាខេត្តជិតរាជធានីភ្នំពេញ ដែលជាគំនិតផ្តួចផ្តើមរបស់លោក ថន វណ្ណារ៉ា អនុសុរិយោដីខណ្ឌ សែន សុខ និងជាប្រធានក្លិបប៉េតង់ទួលស្វាយព្រៃ។

ក្រុមប៉េតង់វ័យចាស់អាគារធិការដ្ឋានគ្រងតំណែងជើងឯក ដោយសារយកឈ្នះក្រុមប៉េតង់វ័យចាស់ សេដ្ឋកិច្ចទី១ ដូច្នេះធ្វើឲ្រកុ្រមបានត្រឹមជើងឯក ចំណែកក្រុមប៉េតង់វ័យចាស់សេដ្ឋកិច្ចទី២ និងក្រុមប៉េតង់វ័យចាស់វិស្ណុរាជឈរតំណែងចំណាត់ថ្នាក់លេខ៣ ដូចគ្នា។



ការប្រកួតធ្វើឡើងដើម្បីអបអរសាទរ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្មព្រះមហាក្សត្រគម្រប់ ៦៩ យាងចូល ៧០ ព្រះវស្សាមានក្រុមចូលរួមចំនួន ៣២ ក្រុម ដោយការប្រកួតនេះមិនបានកំណត់ចូលរួមឡើយត្រូវបានអនុញ្ញាត ឲ្យចូលរួមទំាងអស់គ្នា។ មុនដំបូងយើងកំណត់យកតែ ២៤ ក្រុមទេ ប៉ុន្តែដោយសារគ្រួសារប៉េតង់បាន ដាក់ពាក្យច្រើនរហូរដល់ ៣២ ក្រុម ធ្វើឲ្យយើងរៀបចំទីលានប្រកួតចំនួន ១៦ ទីលាន ព្រោះយើងមានទីលានត្រឹម១២ទីលានទេ៕
ដោយ៖លី ភីលីព
