កីឡាករវ័យ២៩ឆ្នាំ សញ្ជាតិបារាំង Paul Pogba មកដល់សប្តាហ៍នេះគឺបានត្រៀមខ្លួនកាន់តែច្បាស់ហើយថានឹងត្រូវ
ចាកចេញពីទឹកដី Old Trafford ។
កុងត្រាកាន់តែខិតជិតមកដល់ប៉ុន្តែកីឡាករផ្ទាល់ មិនបានសម្រេចចិត្តក្នុងការបន្ត កុងត្រាថ្មីជាមួយនឹង Man UTD ឡើយហើយរំពឹងទុកថា នឹងអាចចាកចេញពីក្លឹបនៅរដូវក្តៅខាងមុខនេះហើយ។
គួរឲ្យដឹងដែរថាកន្លងមក Pogba បានចំណាយពេលប្រមាណជា៤ឆ្នាំនៅទឹកដី Turn ហើយត្រឡប់មក Old Trafford វិញនៅឆ្នាំ២០១៦ ក្នុងតម្លៃខ្លួនបំបែកកំណត់ត្រាដល់ទៅ៨៩លានផោន ប៉ុន្តែមកដល់ពេលនេះជាច្រើនរដូវកាលក្តីនៅតែមិនអាចទទួលបានការ គាំទ្រនិងទទួលជោគជ័យជូនក្លឹបបានច្រើន ឡើយនិងកំពុងសង្ឃឹមចាកចេញហើយនាពេលខាងមុខនេះ៕
ប្រែសម្រួល៖ស៊ុនលី