កីឡា

ខ្សែការពារ Chelsea ដកខ្លួនចេញពីការប្រកួតវគ្គផ្តាច់ព្រ័ត្រ FA Cup ប៉ុន្មានម៉ោងមុនពេលចាប់ផ្តើមការប្រកួតនឹងក្រុម Liverpool

អង់គ្លេស៖ កីឡាករខែ្សការពារ Andreas Christensen បានប្រាប់គ្រូបង្វឹកក្លិបបាល់ទាត់យក្សអង់គ្លេស Chelsea លោក Thomas Tuchel ថា លោកដកខ្លួនចេញពីការប្រកួតនៅវគ្គផ្តាច់ព្រ័ត្រ FA Cup ត្រឹមតែមួយម៉ោងមុនពេលចាប់ផ្តើមប្រកួតដែលធ្វើឲ្យមិត្តរួមក្រុមរបស់លោកភ្ញាក់ផ្អើល នៅពេលលោកចេញពីសណ្ឋាគារ នេះបើយោងតាមការចេញផ្សាយពីគេហទំព័រឌៀលីម៉ែល។


កីឡាករអន្តរជាតិដាណឺម៉ាកដែលនឹងចូលរួមជាមួយក្រុម Barcelona នៅចុងបញ្ចប់នៃរដូវកាលនេះ មិនបានរងរបួសទេ ប៉ុន្តែបានប្រាប់គ្រូបង្វឹក Thomas Tuchel នៅព្រឹកនៃការប្រកួតថា លោកមិនចង់ត្រូវបានពិចារណាសម្រាប់ការប្រកួតនៅ Wembley ឡើយ ដោយសារតែលោកមិនមានអារម្មណ៍ត្រៀមខ្លួនក្នុងការលេង។


វាទំនងជាថា លោក Christensen នឹងចាប់ផ្តើមការប្រកួតមុន Trevoh Chalobah ប្រសិនបើលោកអាចរកបានសម្រាប់ការជ្រើសរើស ហើយការសម្រេចចិត្តរបស់លោកក្នុងការដកខ្លួនចេញពីក្រុមដើម្បីប្រឈមមុខនឹងក្រុមរបស់លោក Jurgen Klopp បានមកដល់ជាការប៉ះទង្គិចដ៏ធំមួយចំពោះផែនការរបស់ Chelsea ។ការដកខ្លួន និងការចាកចេញដោយមិនបានរំពឹងទុករបស់លោកពីសណ្ឋាគារក្រុមនៅព្រឹកថ្ងៃសៅរ៍ ត្រូវបានគេយល់ថា បានធ្វើឲ្យមិត្តរួមក្រុមរបស់គាត់មានការងឿងឆ្ងល់ និងតក់ស្លុត។


ប្រភពជិតស្និទ្ធនឹងលោក Christensen បានបង្ហាញថា ខ្សែការពារមានអារម្មណ៍មិនស្រួលនៅក្នុងប៉ុន្មានថ្ងៃមុនការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលជាតារាតោខៀវបានបញ្ជូនទៅកាន់គ្រូបង្វឹករបស់លោកមុនពេលសម្រេចចិត្តនៅព្រឹកនៃការប្រកួតថា លោកមិនទាន់ត្រៀមខ្លួនរួចរាល់ដើម្បីលេង៕

ដោយ៖លី ភីលីព

Most Popular

To Top