កីឡា

Arsenal រំពឹងនាំយកខ្សែប្រយុទ្ធដំបូង គេសម្រាប់រដូវក្តៅខាងមុខ

កីឡាករប្រេស៊ីលខ្សែប្រយុទ្ធឆ្នើមរបស់ក្លឹប Sao Paulo ដែលមានឈ្មោះថា Marquinhos នឹងអាចក្លាយជាកីឡាករខ្សែប្រយុទ្ធដំបូងនិងកីឡាករចំណូលថ្មី ដំបូងក្រោមការដឹកនាំរបស់លោក Mikel Arteta សម្រាប់រដូវកាលដោះដូរខាងមុខនេះ។

កាំភ្លើងធំ Arsenal បានឈានទៅដល់កិច្ចព្រមព្រៀងជាមួយនឹងកីឡាករ ខ្សែប្រយុទ្ធស្លាបជនជាតិប្រេស៊ីលរូបនេះហើយនេះ បើយោងតាមការចេញផ្សាយរបស់ The Goal នៅថ្ងៃនេះក្រោយការ ចរចាគ្នាអស់រយៈពេលជាច្រើន សប្តាហ៍កន្លងមករវាងក្លឹបទាំងពីរ។

ព័ត៌មានលំអិតចុងក្រោយនឹងត្រូវគេកំពុងបន្តធ្វើការ នៅឡើយហើយជឿជាក់ថា នឹងអាចប្រកាសជាផ្លូវការក្នុងពេលឆាប់ៗនេះដែលតម្លៃខ្លួនរបស់ កីឡាករអាចមានប្រហែលជា៣លានផោន ប៉ុណ្ណោះ។

កីឡាកររូបនេះទើបតែបានចូលរួម ជាមួយនឹងឈុតធំរបស់ Sao Paulo កាលពីឆ្នាំ២០២១ កន្លងទៅនេះប៉ុណ្ណោះក្នុងអាយុ១៨ឆ្នាំហើយបានបង្ហាញ ទំរង់លេងនិងសមត្ថភាពឆ្នើមក្លាយជាកីឡាករ ដ៏សំខាន់របស់ក្លឹប នៅរដូវកាលកន្លងទៅនេះ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top