យោងតាមការចេញផ្សាយ របស់ The Goal នៅថ្ងៃនេះ បានឲ្យដឹងថា គ្រូបង្វឹកហូឡង់លោក Erik ten Hag បានបញ្ជាក់អំពីការធ្វើដំណើរ មកកាន់ទឹកដី Old Trafford ឆាប់បំផុត នៅសប្តាហ៍នេះ ដើម្បីចាប់ផ្តើមការងារពោល គឺមុនកាលកំណត់ ដែលគួរតែធ្វើឡើង នៅចុងរដូវកាលឯណោះ។
អតីតគ្រូបង្វឹករបស់ Ajax រូបនេះក្រោយការចាកចេញពីក្លឹបភ្លាម កាលពីចុងសប្តាហ៍កន្លងមក ក៏បានប្រកាសភ្លាមថា នឹងចាប់ផ្តើមធ្វើការងារថ្មី ជាមួយនឹង Man UTD នៅសប្តាហ៍នេះ តែម្តងសង្ឃឹមថា នឹងអាចកែប្រែទំរង់លេង របស់ក្លឹបកាន់តែឆាប់បំផុត តាមដែលអាចធ្វើទៅបាន។
លោក ten Hag បានបញ្ជាក់ថា ខ្ញុំចាប់ផ្តើមផ្លាស់ប្តូរឆាប់បំផុត ពីព្រោះថា វាគឺជារឿងដ៏ចាំបាច់ក្នុងការដោះស្រាយ និងសិក្សាពីបញ្ហាមួយចំនួន ដែលកំពុងកើតមានឡើង នៅក្នុងក្លឹប ។ ខ្ញុំនៅតែ មានកម្លាំងនៅឡើយ ទោះបីជាបាននើយហត់ កាលពីរដូវកាលមុនជាមួយនឹង Ajax ទើបតែបានបញ្ចប់ក្តី៕
ប្រែសម្រួល៖ស៊ុនលី