អនុប្រធានក្រុមកីឡា Kickboxing របស់ថៃ Tira Buyanne Kittikorn បានធ្វើឲ្យមានការចាប់អារម្មណ៍ជាខ្លាំងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ដោយសារតែសម្រស់ស្អាតមិនចាញ់តារា។

ត្បិតតែមានវ័យក្មេងកើតក្នុងឆ្នាំ១៩៩៥ Kittikorn គឺជាស្ត្រីដែលមានឥទ្ធិពលម្នាក់ក្នុងវិស័យកីឡាកររបស់ប្រទេសថៃ។ មុនទទួលយកតំណែងជាអនុប្រធាននៃក្រុមកីឡា Kickboxing និងហិរញ្ញិក នាងធ្លាប់បានកាន់តំណែងមួយក្នុងសមាគមកីឡាករវាយកូនបាល់របស់ថៃ។

កន្លងទៅ Kittikorn ធ្លាប់ចាប់អាជីពជាកីឡាការិនីវាយកូនបាល់ ប៉ុន្តែមិនជោគជ័យ។ បន្ទាប់ពីនោះ នាងបានចូលសិក្សាក្នុងសកលវិទ្យាល័យ ហើយមិនយូរប៉ុន្មានក៏បានចាប់អាជីពជាអ្នកចាត់ការ។ នាងមានកៅអីក្នុងសមាគមវាយកូនបាល់របស់ថៃ ដោយសារតែទេពកោសល្យនិងសម្រស់ដ៏ទាក់ទាញ។

ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមនៅប្រទេសវៀតណាមឆ្នាំនេះ កីឡា Kickboxing របស់ថៃឈ្នះបានមេដាយមាស២ ប្រាក់៤ និងសំរឹទ្ធ៦។ នេះជាមោទកភាពមួយសម្រាប់ Kittikorn ដែលបានជួយជ្រោមជ្រែងក្រុមកីឡារបស់ខ្លួនទទួលបានលទ្ធផលល្អ៕

ប្រភព៖sabay
