ភ្នំពេញ៖ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនី របស់ប្រទេសកម្ពុជា នៅតែបន្តដណ្តើមបានមេដាយមាស ប្រាក់១គ្រឿង និងសំរិទ្ធ១គ្រឿងបន្ថែមទៀត ខណៈប្រទេសម្ចាស់វៀតណាម ឈ្នះមេដាយមាសច្រើនជាងគេ ឈរកំពូលតារាងការប្រកួត នៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។

លទ្ធផលប្រកួតថ្ងៃនេះ កីឡាការិនីតេក្វាន់ដូ WT កម្ពុជា ខាសាន់ដ្រេ នីកូលថាប់ ទទួលបានមេដាយសំរិទ្ធ ប្រភេទទម្ងន់ក្រោម ៦២គីឡូក្រាម កីឡាប៉េតង់វិញ្ញាសាបុរស៣ទល់៣ ទទួលបានមេដាយប្រាក់គឺកីឡាករ ហេង ថន កីឡាករ ញ៉ែម បូរ៉ា កីឡាករ សៀង វណ្ណា និងកីឡាករ ឃួន លីហួ រីឯកីឡាប៉េតង់វិញ្ញាសានារី ៣ទល់៣ ទទួលបានមេដាយមាស រួមមាន៖កីឡាការិនី ឌួង ឌីណា កីឡាការិនី ឃួន យ៉ារី កីឡាការិនី អ៊ុន ស្រីយ៉ា និងកីឡាការិនីស្រៀង សូរ៉ាឃីម។
ចំណែកចំបាប់មេដាយ ៤គ្រឿង៖កីឡាករ ស៊ូ បាលី មេដាយមាស ប្រភេទទម្ងន់១២៥គីឡូក្រាម កីឡាករ សឿន សុភាស់ មេដាយសំរិទ្ធ ប្រភេទទម្ងន់៥៧គីឡូក្រាម កីឡាករ ហេង វុទ្ធី មេដាយសំរិទ្ធ ប្រភេទទម្ងន់៨៦គីឡូក្រាម និងកីឡាករ ម៉ូ សារី មេដាយប្រាក់ប្រភេទទម្ងន់ ៩៧គីឡូក្រាម។
ការ៉ាតេ៖ មេដាយសំរឹទ្ធ ចំនួន៣គ្រឿងគឺកីឡាការិនី លីម សុខវិច្ឆិកា ប្រភេទទម្ងន់ក្រោម ៥៥ គីឡូក្រាម កីឡាការិនី វណ្ណ សូដានីហេន ប្រភេទទម្ងន់ ៦៨ គីឡូក្រាមឡើង និងកីឡាករ ជូន មីឡាត ម៉ាដាសប្រភេទទម្ងន់ក្រោម ៧៥ គីឡូក្រាម។
កីឡាវ៉ូវីណាម៖ មេដាយ៣គ្រឿង៖ មេដាយប្រាក់បានទៅលើ កីឡាការិនី ជុក សូម៉ាលី ប្រភេទទម្ងន់ក្រោម ៦៥ គីឡូក្រាម មេដាយសំរិទ្ធ បានទៅលើកីឡាករ អេ អាំម៉ារីនភូថង ប្រភេទទម្ងន់ក្រោម ៦០ គីឡូក្រាមនិងមេដាយសំរិទ្ធ បានលើវិញ្ញាសាដាវគូនារី គឺកីឡាការិនី ពៅ សុខា និងកីឡាការិនី សឿ ច័ន្ទលក្ខិណា ។ ចំពោះប្រដាល់៖មេដាយសំរិទ្ធ២ គ្រឿង ៖កីឡាការិនីប្រដាល់សកល វី ស្រីស្រស់ ឈ្នះមេដាយសំរិទ្ធ និងកីឡាករ ហ៊ុន គឹមហ៊ាង ឈ្នះមេដាយសំរិទ្ធ ១គ្រឿង។ កីឡាការិនីកីឡាយូដូ អ៊ឹង នួន ទទួលបានមេដាយសំរឹទ្ធប្រភេទ ទម្ងន់ក្រោម ៦៣គីឡូក្រាម៕ ដោយ៖លី ភីលីព








