លទ្ធផលអាចបញ្ជាក់ជាផ្លូវការ បាននៅពេលនេះ Everton និងលោកគ្រូបង្វឹក Frank Lampard នឹងបន្តមានវត្តមាន នៅក្នុងលីគកំពូលអង់គ្លេស ដដែលនារដូវកាលក្រោយបន្ទាប់ ពីបានយកឈ្នះ ក្រុម Crystal Palace ទាំងប្រផិតប្រផោយ កាលពីប្រកួតយប់មិញ។
ចាប់ផ្តើមដំបូង Crystal Palace សម្រុកបាន២គ្រាប់ នៅតង់ទី១ ធ្វើឲ្យអ្នកគាំទ្រស្ទើរធ្លាយបេះដូង ពីព្រោះថា បើចាញ់ប្រកួតនេះ ក្រុមនឹងត្រូវធ្លាក់ទៅលេងលីគ ក្រោមនារដូវកាលក្រោយ ប៉ុន្តែជារឿង ដែលគួរឲ្យ អស្ចារ្យបំផុត សម្រាប់អ្នកគាំទ្រ នៅពេលដែលគ្រាប់បាល់ ដល់ទៅ៣គ្រាប់បានកើតឡើងវិញ តាមពីក្រោយយកឈ្នះ Crystal Palace ទាំងប្រផិតប្រផោយ លទ្ធផល៣ទល់នឹង២។
៣ពិន្ទនេះបានធ្វើឲ្យ Everton មាន៣៩ពិន្ទុឈរនៅលេខរៀងទី១៦ ចេញពីតំបន់គេកាត់ចោល ដែលមានដូចជាក្លឹប Leeds United, Watford និង Norwich Cityដែលមានត្រឹមតែ៣៥ពិន្ទុ ២៣ពិន្ទុ និង២២ពិន្ទុប៉ុណ្ណោះ ៕
ប្រែសម្រួល៖ស៊ុនលី