កីឡា

លោកបណ្ឌិត ជ្រិន សុធា៖កីឡាតេក្វាន់ដូ WT សង្ឃឹមឈ្នះមេដាយច្រើនសម្រាប់ SEA GAMES 2023 នៅកម្ពុជា

ភ្នំពេញ៖លោកបណ្ឌិត ជ្រិន សុធា អគ្គលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានខេមរសហព័ន្ធតេក្វាន់ដូ WT បានមានប្រសាសន៍ថា សមិទ្ធផលសម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាមដែលទទួលបានលើកនេះ ជំរុញឲ្យរូបលោក និងសមាជិកប្រតិបត្តិខេមរសហព័ន្ធ ពង្រឹងសមត្ថភាពក្រុមអត្តពលិកបន្ថែមទៀត។

លោកបានបន្តថា តំាងនាមឲ្យលោកប្រធានខេមរាសហព័ន្ធ និងរូបលោកផ្ទាល់ជំរុញការហ្វឹកហាត់បន្ថែមទៀត សម្រាប់កីឡាករ-កីឡាការិនីតេក្វាន់ដូ WTដើម្បីប្រកួតប្រជែងដណ្តើមមេដាយឲ្យបានច្រើនជាងការប្រកួតSEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម ហើយមេដាយមាស ប្រាក់ និងសំរិទ្ធសុទ្ធសឹងជាក្រុមអត្តពលិកក្មេងៗរបស់លោក ដូច្នេះលោកក៏បានលើទឹកចិត្តដល់កីឡាករ-កីឡាការិនីតេក្វាន់ដូ WT បន្តហ្វឹកហាត់ទៀតសម្រាប់ការប្រកួតSEA GAMES 2023 លើកទី៣២ នៅកម្ពុជា។

លោកអគ្គលេខាធិការបន្ថែមទៀតថា ការប្រកួតSEA GAMES 2023 លើកទី៣២ នៅកម្ពុជាយើងអាចនឹងឈ្នះមេដាយមាស ប្រាក់ និងសំរិទ្ធច្រើនជាងនឹងក្នុងនោះវិរកីឡាការិនី ស៊ន ស៊ីវម៉ីចូលរួមប្រកួតតាមប្រភេទទម្ងន់របស់គាត់ដែរ។ ចំណែកយើងក៏មានកីឡាករ-កីឡាការិនីតេក្វាន់ដូ WT ស្របពេលដែលលោក ឆយ យ៉ុងសុក នឹងត្រៀមបញ្ជូនកីឡាករ-កីឡាការិនីតេក្វាន់ដូ WTទៅធ្វើការហ្វឹកហាត់នៅប្រទេសកូរ៉េខាងត្បូងមុនការប្រកួតមកដល់ដូចការ SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយនេះ។

ចំណែកកីឡាតេក្វាន់ដូ WT ទទួលបានចំនួណ៥គ្រឿងក្នុងនោះមេដាយមាស ១គ្រឿង ប្រាក់១ គ្រឿងនិង សំរឹទ្ធ៣គ្រឿង៖កឡាករ វ៉ា មិថុនា ទទួលបានមេដាយមាស កឡាករ សំ យូដេត ទទួលបានមេដាយប្រាក់ កឡាការនី ឈឿង អាលីហ្សា ទទួលបានមេដាយសំរិទ្ធ កឡាករ ឈុន សុខឡុង ទទួលបានមេដាយ សំរិទ្ធ និង កឡាការិនី ខាសាន់ដ្រេ នីកូលថាប់ ទទួលបានមេដាយ សំរិទ្ធ ។

លោក ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការ លោក សុខ សប្បាយណា អនុរដ្ឋលេខាធិការតំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡានាថ្ងៃទី២០ ខែឧសភា ឆ្នាំនេះអញ្ជើញទទួលស្វាគមន៍នៅព្រលានដោយផ្ទាល់ក្រុមប្រភិភូកីឡាកម្ពុជាលើប្រភេទកីឡាមួយចំនួនដែលបញ្ចប់ការប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម នឹងទៅដល់ព្រលានយន្តហោះភ្នំពេញ ។

ដោយ៖លី ភីលីព

Most Popular

To Top