កីឡា

កីឡាវូវីណាមកម្ពុជាដណ្តើមបានមេដាយមាស និងសំរិទ្ធ៣គ្រឿងថែមទៀតនៃការប្រកួត SEA GAMES 2021 នៅវៀតណាម 

ភ្នំពេញ៖កាលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ក្រុមកីឡាករ-កីឡាការិនីវូវីណាមរបស់ប្រទេសកម្ពុជា ដណ្តើមបានមេដាយមាស ១គ្រឿង និងសំរិទ្ធ៣គ្រឿងបន្ថែមទៀត ខណៈប្រទេសម្ចាស់វៀតណាម ឈ្នះមេដាយមាសច្រើនជាងគេឈរកំពូលតារាងការប្រកួតនៃព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម។

លោក យាំ ថៃសាន អគ្គលេខាធិការនៃសហព័ន្ធកីឡាកីឡាវូវីណាមកម្ពុជាបានប្រាប់ឲ្យដឹង តាមប្រព័ន្ធអនឡាញពីប្រទេសវៀតណាមថា កីឡាវូវីណាមនៅតែបន្តដណ្តើមមេដាយជូនប្រទេសកម្ពុជាដដែល កាលពីថ្ងៃទី២០ យើងឈ្នះមេដាយ៤គ្រឿង ក្នុងនោះមេដាយមាស១គ្រឿង និងមេដាយសំរិទ្ធ៣គ្រឿង។

មេដាយមាសបានទៅលើកីឡាករ អេ វីរៈខាំឈីតភូថង ប្រភេទទម្ងន់ ៦៥ គីឡូក្រាម វិញ្ញាសា កាតាមេគុណឯកត្តជននារីឈ្នះមេដាយសំរិទ្ធបានទៅលើកីឡាការិនី ឯម ច័ន្ទកនិកា វិញ្ញាសាក្រុមការពារខ្លួនបុរស ១ ទល់៣ មានអាវុធឈ្នះមេដាយសំរិទ្ធបានទៅលើកីឡាករ សាន សុជាតិ កីឡាករ ជ្រិន ប៊ុនឡុង កីឡាករ ជិន ពិសិដ្ឋ និងកីឡាករ នី ទីហ្សា និងវិញ្ញាសា ដាវនារីឯកត្តជនឈ្នះមេដាយសំរិទ្ធបានទៅលើកីឡាការិនី ពៅ សុខា ។ឮ

កម្មវិធីប្រកួតកីឡាវ៉ូវីណាម  ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២៖កីឡាករ ទិន ឌិន (កម្ពុជា) វិញ្ញាសាប្រយុទ្ធ គីឡូ ៥៥ បុរស  វិញ្ញាសា មេគុនដំបង ឯកត្តជន កីឡាករ សៀន ចាន់ហួត វិញ្ញាសាក្រុម : ការពារខ្លួនកាំបិតធំបុរស ២នាក់ កីឡាករ ជិន ពិសិដ្ឋ និងកីឡាករ ម៉េត សុភត្ត្រា៕

ដោយ៖លី ភីលីព

Most Popular

To Top