កីឡា

អាជ្ញាកណ្តាល Yamashita មានមោទនភាព ចំពោះតួនាទីក្នុងក្តីសុបិន នៃការប្រកួត បាល់ទាត់ពិភពលោក

តូក្យូ ៖ នាង Yoshimi Yamashita អាជ្ញាកណ្តាលបាល់ទាត់ស្រី កម្រិតអន្តរជាតិ បាននិយាយថា នាងមានអារម្មណ៍ថា មោទនភាព និងការទទួលខុសត្រូវ បន្ទាប់ពី ត្រូវបានតែងតាំង ជាអាជ្ញាកណ្តាលស្ត្រីម្នាក់ ក្នុងចំណោម៣នាក់ ចូលរួមនៅប្រទេសកាតា ជាជម្រើសដំបូង សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក បុរស យោងតាមការចេញផ្សាយ ពីគេហទំព័រជប៉ុនធូដេ ។

ស្ថាប័នគ្រប់គ្រងបាល់ទាត់របស់ FIFA បានបង្កើតប្រវត្តិសាស្ត្រកាលពីថ្ងៃព្រហស្បតិ៍ ដោយជ្រើសរើស នាង Yamashita របស់ជប៉ុន រួមជាមួយ Stephanie Frappart របស់បារាំង និង Salima Mukansanga របស់ Rwanda ក្នុងបញ្ជីអាជ្ញាកណ្តាលចំនួន ៣៦ នាក់ សម្រាប់ការប្រកួតបាល់ទាត់ពិភពលោក។ មន្ត្រីស្ត្រី៣នាក់ ក៏ត្រូវបានគេដាក់ឈ្មោះក្នុងបញ្ជី ជំនួយអាជ្ញាកណ្តាលចំនួន ៦៩ នាក់ ជាលើកដំបូងដែរ ។

នាង Yamashita វ័យ ៣៦ ឆ្នាំបានទម្លាយដីថ្មីរួចហើយ បន្ទាប់ពីក្លាយជាស្ត្រីដំបូងគេ ដែលទទួលបន្ទុកការប្រកួត Asian Champions League កាលពីខែមុន។ ឥឡូវនេះនាងនឹងជួយបំបែករបាំងមួយទៀត នៅពេលនាងហោះហើរទៅកាន់ប្រទេសកាតា ក្នុងរដូវរងារនេះ អ្វីដែលនាងធ្លាប់ មានអារម្មណ៍ថា ជា សុបិនដែលខ្ញុំមិនបានគិតដល់ ។

នាង Yamashita បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងតូក្យូថា វាជាកិត្តិយសដ៏អស្ចារ្យត្រូវបានជ្រើសរើស ជាអាជ្ញាកណ្តាលនៅ World Cup នៅប្រទេសកាតា ហើយខ្ញុំមានអារម្មណ៍ដឹងគុណ ចំពោះអ្នកគ្រប់គ្នា ។ ខ្ញុំនឹងទទួលយកអារម្មណ៍ នៃមោទនភាព និងទំនួលខុសត្រូវ ក្នុងនាមជាជនជាតិជប៉ុន ដែលឈានជើងចូលការប្រកួត ហើយខ្ញុំនឹងរៀបចំឱ្យវាទទួលបានជោគជ័យ ឱ្យអស់ពីសមត្ថភាពរបស់ខ្ញុំ” ។

នាង Frappart គឺជាអាជ្ញាកណ្តាល ដែលមានកេរ្តិ៍ឈ្មោះខ្ពស់បំផុត ក្នុងចំណោមអាជ្ញាកណ្តាលទាំង៣ ដោយបានដឹកនាំការ ប្រកួតបុរសនៅក្នុង UEFA Champions League French league និងវគ្គជម្រុះ World Cup ។ នាង Yamashita បាននឹងកំពុងកសាងកេរ្តិ៍ឈ្មោះ របស់នាងជាលំដាប់នៅអាស៊ី ហើយក៏បានក្លាយជាស្ត្រីដំបូងគេ ដែលអាជ្ញាកណ្តាលការប្រកួតក្នុង J.League អាជីពរបស់ប្រទេសជប៉ុន កាលពីឆ្នាំមុន ៕ ដោយ៖លី ភីលីព

Most Popular

To Top