កីឡា

Real Madrid ហ៊ានឲ្យ Sterling តម្លៃខ្លួន៥០លានផោន

The Goal ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាក្លឹបយក្សអេស្បាញ Real Madrid ក្រោយពីបានខកចិត្តយ៉ាងខ្លាំងជាមួយនឹងការសម្រេចចិត្តរបស់កីឡាករ Kylian Mbappe ក្នុងការ បន្តកុងត្រាថ្មីជាមួយនឹង PSG នោះពេលនេះកំពុងងាកមកចាប់អារម្មណ៍ជាមួយនឹងខ្សែប្រយុទ្ធផ្សេងម្នាក់ដែលកំពុងលេងឲ្យ Man City។

The Daily Star ក៏បានធ្វើអះអាងដូចគ្នាដែរថា Real Madrid ពេលនេះបានដាក់ពាក្យស្នើសុំចរចាជាមួយនឹង Man City ជាមួយនឹងកញ្ចប់លុយដែលមានទឹកប្រាក់ប្រមាណជា៥០លាន ផោនសម្រាប់កីឡាករ Raheem Sterling និងសង្ឃឹមថាអាចធ្វើកិច្ចការងារនេះបាននៅរដូវក្តៅខាងមុខនេះ។

Real Madrid កំពុងព្យាយាមក្នុងការត្រៀមខ្លួនបង្កើនសមត្ថភាពនៅតំបន់ប្រយុទ្ធខណៈដែលកីឡាករជួរមុខរបស់ខ្លួននៅពេលនេះមានវ័យកាន់តែចាស់ទៅហើយដូចជា Karim Benzama និង Modric ជាដើម៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top