កីឡាករខ្សែប្រយុទ្ធបារាំង Kylian Mbappe ក្រោយការសម្រេចចិត្តដ៏គួរឲ្យភ្ញាក់ផ្អើលក្នុង ការបន្តរស់នៅជាមួយនឹង PSG នោះមិនបានបដិសេធទេថានឹងដកចិត្តចេញពីក្លឹប Real Madrid ដាច់ស្រឡះនោះដែរ។
កុងត្រាថ្មីដែលមានរយៈពេលដល់ទៅ៤ឆ្នាំរហូតដល់ឆ្នាំ២០២៥ ជាមួយនឹងកញ្ចប់ប្រាក់កម្រៃដ៏ច្រើនសន្ធឹកសន្ធាប់ប៉ុន្តែ Mbappe បានអះអាងថាថ្ងៃណាមួយលោកនឹងនៅតែ ត្រូវតែប្តូរទៅលេងជាមួយនឹង Real Madrid ឲ្យបានដដែល។
នេះមានន័យថាគាត់នៅតែអាចមានឱកាសផ្លាស់ទៅលេងជាមួយ នឹងក្លឹបយក្សអេស្បាញនៅចប់កុងត្រា២០២៥ក្នុងពេលដែលគាត់មានវ័យប្រមាណជា២៦ឬ២៧ឆ្នាំ គឺជាវ័យនៅតែអាច បង្ហាញសមត្ថភាពកាន់ តែខ្លាំងនៅឡើយជូន Real Madrid។
Mbappe និយាយាបែបនេះថា៖ នៅមិនទាន់ចប់នៅឡើយនិងមិនអាចចប់ បាននោះទេហើយរឿងសំខាន់នៅពេលនេះគឺជាកុងត្រាដែលមានរយៈពេល៣ឆ្នាំ ជាមួយនឹង PSG ។ខ្ញុំមិនចុះចាញ់ ជាមួយនឹងអនាគតនោះឡើយ៕
ប្រែសម្រួល៖ស៊ុនលី