កីឡា

Dani Alves មិនច្បាស់ទេថាតើ Barcelona នឹងបន្តកុងត្រា

កីឡាករប្រេស៊ីល Dani Alves នៅសប្តាហ៍នេះបានធ្វើការបង្ហើបអំពីបំណងចង់បន្តលេងជាមួយនឹង Barcelona បន្ថែមទៀត យ៉ាងហោចណាស់ដល់ចប់រដូវកាលបាល់ទាត់ពិភពលោកនៅកាតាជាមុនសិន។

ទោះបីជាយ៉ាងណាក្តី Alves បានបញ្ជាក់ដែរថាលោកក៏មិនទាន់ច្បាស់នៅឡើយដែរថា ក្លឹបនឹងសម្រេចចិត្តក្នុងការបន្តកុងត្រាជូនគាត់បន្ថែម ទៀតនាពេលខាងមុខបន្ទាប់ពីបានអនុញ្ញាតិ ឲ្យកុងត្រារយៈពេលខ្លីជាមួយគ្នាកាលពីរដូវក្តៅកន្លងមកនេះក្តី។

កីឡាករខ្សែការពារកណ្តាលវ័យ៣៩ឆ្នាំរូបនេះ បានប្រាប់ទៅក្លឹបរួចរាល់ហើយផងដែរថា លោកចង់បន្តលេងជាមួយនឹង Camp Nou យ៉ាងហោចណាស់ ដល់ចុងឆ្នាំ២០២២ ដោយសង្ឃឹមថានឹងអាចមានវត្តមាន ជាមួយនឹងក្រុមជម្រើសជាតិប្រេស៊ីលក្នុងការ ប្រកួតបាល់ទាត់នៅកាតាផងដែរ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top