កីឡា

Premier League អនុញ្ញាតិ ឲ្យមានការទិញលក់ក្លឹប Chelsea ក្នុងតម្លៃប្រមាណ ជា៤,២៥ពាន់លានផោន

មកដល់ពេលនេះក្លឹបតោខៀវ Chelsea កំពុងត្រូវបានទទួលការចាប់អារម្មណ៍ ពិសំណាក់ក្រុមហ៊ុន និងអ្នកវិនិយោគធំៗជាច្រើន រួចមកហើយរាប់ចាប់តាំង ពីនៅសហរដ្ឋអាមេរិក ក្តីក៏កំពុងចង់បានក្លឹបអង់គ្លេសនេះខ្លាំងផងដែរ។

ទោះបីជាយ៉ាងណាក្តីពេលនេះភ្លើងខៀវ កំពុងបើកឲ្យមហាសេដ្ឋីពាន់លាន ជនជាតិអាមេរិក លោក Todd Boehly ហើយដើម្បីធ្វើការវិនិយោគទិញយកក្លឹបអង់គ្លេសនេះ ខណៈដែល Premier League ក៏បានផ្តល់ការអនុញ្ញាតិ ឲ្យការទិញលក់ ដែលមានតម្លៃទៅដល់ជាង ៤ពាន់លានដុល្លារ ពីក្លឹបសេដ្ឋីរុស្សីលោក Roman Abrahimovich។

គួរឲ្យដឹងដែរទំហំនៃការទិញលក់ នឹងអាចមានប្រមាណជា ៤,២៥ពាន់លានផោន ឬប្រមាណជា៥,២ពាន់លានដុល្លារ ហើយក្នុងនោះប្រាក់ប្រមាណជា ២,១ពាន់លានដុល្លារ នឹងត្រូវប្រើប្រាស់សម្រាប់វិនិយោគ រយៈពេល១០ឆ្នាំជាមួយនឹងក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top