កីឡា

Ancelotti៖ទាំង Bale និង Hazard អាចលេងប្រកួតផ្តាច់ព្រ័ត្រ Champions League

គ្រូបង្វឹកជនជាតិអ៊ីតាលីលោក Carlos Ancelotti នៅសប្តាហ៍នេះបានអះអាងថា ក្រុមរបស់លោកគឺមិនមានបញ្ហារបួស កីឡាករច្រើនដែលនាំឲ្យមានបញ្ហា ដល់ការប្រកួតផ្តាច់ព្រ័ត្រ Champions League ឡើយ។

លោកបានបញ្ជាក់បែបនេះថា៖ទាំង Eden Hazard និងកីឡាករ Gareth Bale សុទ្ធតែអាចមានសុខភាពល្អប្រសើរ ក្នុងការបង្ហាញខ្លួនក្នុងការប្រកួតនេះទល់នឹង Liverpool ។

គួរឲ្យដឹងដែរថា Bale មិនដែលបានបង្ហាញខ្លួន លេងឲ្យក្លឹបឡើយចាប់តាំងតែពីថ្ងៃទី៩ខែមេសា ពេលប្រកួតប៉ះនឹង Getafe បានតែ១៦នាទីប៉ុណ្ណោះ ហើយគិតពេញមួយរដូវកាលនេះ គាត់អាចលេងបានតែ៧ដងប៉ុណ្ណោះ ខណៈដែល Hazard ធ្លាប់បានបង្ហាញខ្លួនម្តងទៀតកាលពីខែកុម្ភៈ បានតែ២៦នាទីប៉ុណ្ណោះ៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top