កីឡា

Sevilla សម្រេច​ចិត្ត​បញ្ជូន Martial ឲ្យ​ទៅ​កាន់ Man Utd វិញ​ ក្រោយ​យក​មក​គ្មាន​បានផល

ខ្សែ​បម្រើ​ប្រយុទ្ធ Anthony Martial នឹង​ត្រលប់​មក​កាន់ Manchester United វិញ បន្ទាប់​ពី Sevilla បដិសេធ​ក្នុង​ការ​ចុះ​កុងត្រា​ផ្ទេរ​យក​រូប​គេ។

កីឡាករ​សញ្ជាតិ​បារាំង​​ចូលរួម​ជាមួយ Sevilla ក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង​កាល​ពី​ខែ​មករា​កន្លង​ទៅ។ ប៉ុន្តែ​គេ​ខកខាន​មិន​បាន​លេង​ដល់​ទៅ​៦​ប្រកួត​ដោយ​សារ​របួស និង​រក​បាន​តែ​១​គ្រាប់​គត់​ ហើយ​ថែម​ទាំង​ត្រូវ​អ្នក​​គាំទ្រ​ស្រែក​ចំអក​ឲ្យ​ទៀត។

ពេល​នេះ Sevilla បាន​បញ្ជាក់​ថា ពួក​គេ​នឹង​មិន​ពិចារណា​​ទិញ​យក Martial ឡើយ។ ប្រធាន​ក្លឹប​របស់ Sevilla លោក Jose Castro បាន​និយាយ​ថា Martial នឹង​ត្រលប់​ទៅ​កាន់ Man United វិញ។ ក្លឹប​បាន​ចំណាយ​លុយ​ដ៏​សំខាន់​លើ​រូប​គេ ប៉ុន្តែ​​វា​មិន​មាន​ផល​សោះ។ ហើយ​ដោយ​សារ​គេ​មាន​របួស​ច្រើន​ផង​ ដូច្នេះ​ក្លឹប​​នឹង​មិន​សម្រេច​ចិត្ត​ទិញ​គេ​ឡើយ។

Sevilla ដែល​បញ្ចប់​លេខ​៤​ក្នុង​ La Liga រដូវ​កាល​នេះ​ត្រូវ​បាន​គេ​ដឹង​ថា បាន​ជួយ​ចេញ​៤០​%​នៃ​ថ្លៃ​ពលកម្ម​របស់ Martial ដែល​ទទួល​បាន​២៤​ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍​នៅ United។ នេះ​មាន​ន័យ​ថា Sevilla បាន​ជួយ​ចេញ​៩៦ ០០០​ផោន​​ជា​រៀងរាល់​សប្ដាហ៍៕

Most Popular

To Top