ភ្នំពេញ ៖ លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡានៃមន្ទីរអប់រំកាយ និងកីឡាខេត្ត កណ្តាលនាថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២២ អញ្ជើញចូលរួមបើកកិច្ចប្រជុំបទបញ្ជា និងចាប់ពូល៣ប្រភេទ កីឡាទៀត ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ រយៈពេល៧ថ្ងៃ ដែលចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ ២០២០ នៅតាមទីលានរបស់ខេត្ត ។

លោក ពៅ វណ្ណា ប្រធានការិយាល័យអប់រំកាយ និងកីឡា បាននិយាយថា ការប្រកួតកីឡា មហាជនជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០២១-២០២២ តម្រូវឲ្យក្រុមចូលរួមទាំងអស់ ត្រូវគោពរតាមការណែនាំ របស់ក្រសួង សុខាភិបាល ក្រសួងអប់រំ យុវជន និងកីឡា និងអង្គការសុខភាព ពិភពលោក ដោយប្រុយប្រយ័ត្នខ្ពស់ គឺគ្រប់កីឡាករ-កីឡាការិនី ត្រូវវាស់កម្តៅ លាងដៃទឹកអាស់កុល ។

ការប្រកួតកីឡាមហាជន ជ្រើសរើសជើងឯក ខេត្តកណ្តាល ប្រចាំឆ្នាំ ២០១៩-២០២០ហើយ ក៏ជាការប្រកួតមួយ ដើម្បីជ្រើសរើសកីឡាករ-កីឡាការិនី នៃប្រភេទកីឡាទាំង៣នេះ សម្រាប់ត្រៀមការប្រកួតកីឡា ទូទាំងប្រទេស ឆ្នាំ២០២២ នាពេលខាងមុខនេះ ។ ព្រឹត្តិការណ៍នេះរួមមានកីឡាចំនួន៣ប្រភេទ គឺបាល់ទាត់ បាល់ទះ និងបាល់បោះ ។

ការប្រកួតនេះ បាល់ទាត់មាន ១៨ក្រុម បែងចែកចេញ៦ពូលក្នុងមួយពូលមាន៣ក្រុម ដោយប្រើរូបមន្តប្រកួត ជម្រុះតាមពូល ។ បាល់ទាត់បុរសចាប់ផ្តើម ការប្រកួតជាផ្លូវការចុងក្រោយ ខែឧសភា ឆ្នាំ២០២២នេះតទៅនៅទីលានបាល់ទាត់ខេត្ត ចំណែកបាល់ទះនៅទីលានវិទ្យាល័យ ហ៊ុន សែន សេរីភាព និងបាល់បោះប្រកួតនៅទីលានវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ៕ដោយ៖លី ភីលីព
