កីឡា

BBC ​សុំ​ទោស​ ក្រោយ​មាន​កំហុស​ ឆ្គង​ហៅ Man Utd ​ជា​សំរាម​

​ស្ថាប័ន​ធំ BBC ​បាន​ចេញ​មុខ​សុំទោស​ ក្លឹប Manchester United ​បន្ទាប់​ពី​ពួកគេ​បាន​បង្កើត ​កំហុស​ឆ្គង​លើ​ Channel ថ្មី​របស់​ខ្លួន ​ដោយ​សរសេរ​ថា​ Manchester Unitd ​ជា​សំរាម ។

​អត្ថបទ​ដែល​ហៅ Man Utd ​ជា​សំរាម​នេះ​លេច​ឡើង Pop Up ​នៅ​ខាង​ក្រោម Screen ​អំឡុង​ពេល Channel BBC ​នេះ Update ​ទៅ​លើ​កីឡា​តេន្នីស​កាល​ពី​ម្សិលមិញ ។ ក្រោយ​ពី​ដឹង​ថា​មាន​កំហុស​ឆ្គង​នេះ​ហើយ ​អ្នក​អធិប្បាយ ​Annita Mcveigh ​បាន​សុំ​ទោស ​ទៅ​ក្លឹប Manchester United ​និង​អ្នក​គាំទ្រ​ទាំង​អស់​។ ​នាង​បាន​បញ្ជាក់​ថា ​កំហុស​នេះ​ ក៏​ព្រោះ​តែ​ព្រោះ​តែ​មាន​អ្នក ​ដែល​ទើប​រៀន​តំឡើង ​អក្សរ​លើ​អេក្រង់ ​ហើយ​អត្ថបទ​នោះ​ក៏​ជា​ការ Random ​សរសេរ​លេង​ផង​ដែរ ។

​នាង Annita ​បញ្ជាក់​ថា​មិន​មែន​មាន​តែ Man Utd ​ទេ​ដែល​មាន​អត្ថបទ​បែប​នេះ ។ នៅ​មាន​អត្ថបទ​ជា​ច្រើន​ទៀត​ដែល​បាន​លេច​ឡើង ​ដូចជា​ការ​ប្រកាស​ថា​មាន​ភ្លៀង​គ្រប់​កន្លែង ​អី​ជា​ដើម​សុទ្ធ ​តែ​បាន​លេច​មក​អំឡុង​ពេល​ផ្សាយ ។ វា​ជា​បញ្ហា​កំហុស​បច្ចេកទេស​ ដែល BBC ​សុំ​ទោស ​ជា​សាធារណៈ​ចំពោះ​ក្លឹប Man Utd ​ផ្ទាល់ ៕ ​

Most Popular

To Top