កីឡាករខ្សែបម្រើ Allan Saint-Maximin ត្រូវបាន The Mail ចេញផ្សាយនៅថ្ងៃនេះ នឹងត្រៀមសម្រេចចិត្ត ក្នុងការបន្តស្នាក់នៅជាមួយនឹងក្លឹប Newcastle បន្ថែមទៀតនាពេលខាងមុខ ប៉ុន្តែកំពុងទាមទារការបង្កើនប្រាក់កម្រៃ ឲ្យប្រហាក់ប្រហែល ជាមួយនឹងតារាឆ្នើមរបស់ក្លកឹប។

ទោះបីជាយ៉ាងណាក្តីប្រភពដដែល ក៏បានបញ្ជាក់ដែរថា ក្លឹបនឹងធ្វើការស្តាប់សំណើរទាំងឡាយណា ដែលហ៊ានអនុញ្ញាតិឲ្យតម្លៃខ្លួន របស់កីឡាកររូបនេះ ប្រហែលជា៥០លានផោន ប៉ុន្តែក៏បានដឹងដែរថា នឹងមិនមានក្លឹបច្រើនឡើយ ហ៊ានតាមសំណើរនេះ។
ក្លឹប Newcastle មិនសូវជាមានបំណងក្នុងការលក់ កីឡាកររូបចេញនោះទេ ប៉ុន្តែបើកីឡាករចង់ចាកចេញយ៉ាងហោចណាស់ គាត់នឹងបន្តរយៈពេលមួយឆ្នាំនេះ ប៉ុន្តែចាំបាច់ត្រូវផ្តល់ប្រាក់កម្រៃ ដែលមានតម្លៃប្រហាក់ប្រហែល នឹងកីឡាករថ្លៃៗក្នុងក្លឹបដូចជា Kieran Trippier និង Bruno Guimaraes ជាដើម៕ ប្រែសម្រួល៖ស៊ុនលី
