ភ្នំពេញ ៖ មេដាយសំរិទ្ធទទួលបានពីព្រឹត្តិការណ៍ ការប្រកួតកីឡា SEA GAMES 2021 លើកទី៣១ នៅទីក្រុងហូណាយ ប្រទេសវៀតណាម ជាប្រវត្តិសាស្ត្រ សម្រាប់សហព័ន្ធខ្មែរហែលទឹក ក្រោមការដឹកនាំរបស់ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានសហព័ន្ធខ្មែរ ហែលទឹក ហើយក៏ជាមេដាយលើកដំបូង របស់សហព័ន្ធ ។
សមិទ្ធិផលគ្រប់យ៉ាង ដែលសហព័ន្ធខ្មែរហែលទឹក ដំណើរការឈាន មកដល់ចំណុចនេះ គឺលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធខ្មែរ ហែលទឹក ជាអ្នកត្រួតត្រាយផ្លូវ គ្រប់បែបយ៉ាង ក្នុងការដឹកនាំ និងអភិឌ្ឍន៍ វិស័យកីឡា ហែលទឹកនៅកម្ពុជា ប្រសិនបើគ្មានរូបលោក លទ្ធផលទំាងអស់នេះ មិនអាចកើតមានបានឡើយ ។ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាបុគ្គលមួយរូប ដែលស្រលាញ់ និចូលចិត្តកីឡាហែលទឹក ហើយលោកក៏ជាអតីតកីឡាករ ហែលទឹក ដែល សិស្សរបស់លោក ព្រឹទ្ធាចារ្យ ហែម ថុន ពីព្រោះលោកចង់ជួយ ឲ្យវិស័យកីឡាហែលទឹក នៅប្រទេសកម្ពុជាមានការរីកចម្រើន ។
នាពេលនេះក្រុមកីឡាករហែលទឹក ដណ្តើមមេដាយជាសមិទ្ធិផលមួយ សម្រាប់រូបលោក ក្នុងនាមជាប្រធាន សហព័ន្ធដែលរងចាំ ជាយូរមកហើយ។ កន្លងមកលោកប្រធាន ធ្លាប់បានមានប្រសាសន៍ថា ប្រសិនក្រុមកីឡាករ-កីឡាការិនីហែលទឹក ដណ្តើមនឹងលោកយំ មានន័យថា លោកបង្ហាញអរសប្បាយ រីករាយសម្រាប់សមិទ្ធិផលមេដាយ នៃព្រឹត្តិការណ៍ការប្រកួត SEA GAMES ២០២១ ។
លោក ហែម គីរី បាននិយាយប្រាប់ឲ្យ តាមសារអេឡិចត្រូនិចថា សមិទ្ធិផលមេដាយសំរិទ្ធ SEA GAMES គឺជាចំណុចចាប់ផ្តើមរបស់សហព័ន្ធតែប៉ុណ្ណោះ ក្នុងនាមសហព័ន្ធ និងតំាងនាមឲ្យលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល នឹងពង្រឹងសមត្ថភាពបន្តទៀត ត្រៀមព្រឹត្តិការណ៍ការប្រកួត SEA GAMES ២០២៣ នៅកម្ពុជា។ មេដាយនេះ ជាការបំបែកប្រវត្តិសាស្ត្រថ្មីមួយ សម្រាប់ប្រភេទកីឡា ហែលទឹក អស់ពេលជាង៤០ឆ្នាំ ដែលកម្ពុជាមិនទទួល បានមេដាយដូចលើកនេះ ។
បញ្ជាក់៖លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក្លាយប្រធាន សហព័ន្ធខ្មែរហែលទឹកតាំងពីឆ្នាំ២០១៥ អាណត្តិទី១ គិតមកដល់បច្ចុប្បន្ន លោកបានកសាង រចនាសម្ព័ន្ធ វិស័យហែលទឹក ក្នុងនោះសាងសងអាង ទឹកខ្នាតអន្តរជាតិ ៤ កន្លែងសរុបអស់រាប់លានដុល្លារ ។ សព្វថ្ងៃនេះ លោកឧបត្ថម្ភលើអាហារប្រចាំថ្ងៃ របស់ក្រុមកីឡាករ-កីឡាការិនីហែលទឹកជម្រើសជាតិ ធ្វើការហ្វឹកហាត់ នៅអាងហែលទឹក ក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក ដោយលោកប្រធាន បានធ្វើការជួសជុលឲ្យត្រូវខ្នាតអន្តរជាតិ សម្រាប់ប្រើប្រាស់ការ ប្រកួតជាតិ និងអន្តុរជាតិនានា៕