កីឡាករខ្សែប្រយុទ្ធឆ្នើម Mo Salah ថ្មីៗនេះបានបញ្ជាក់ហើយថា នឹងបន្តរស់នៅជាមួយនឹងកីឡាដ្ឋាន Anfield បន្តទៀតទៀតទោះបីជាកន្លងមក តែងតែមានពាក្យចចាមអារ៉ាម ក្នុងការផ្ទេរចាកចេញក្តី។
វិរៈបុរសរបស់ក្លឹប ក្រុមជម្រើសជាតិអេហ្ស៊ីបលោក Mido ដែលជាអតីតកីឡាករឆ្នើមម្នាក់ របស់លីគកំពូលអង់គ្លេសផងដែរ នោះបានអះអាងថា នាពេលខាងមុខគ្រូបង្វឹកក្លឹប Roma លោក Jose Mourinho នឹងត្រឡប់មកកាន់ទឹកដី Real Madrid វិញហើយព្រមទាំងចុះកុងត្រា នាំយកកីឡាករ Mohamed Salah ពី Liverpool ជាមិនខាន។
លោក Mido និយាយថា ខ្ញុំពិតជារីករាយណាស់ ដែលថ្ងៃណាមួយ Salah នឹងមកធ្វើការក្រោមការដឹកនាំ របស់លោក Mourinho ។ខ្ញុំជឿជាក់ថា លោកMourinho នឹងត្រឡប់មក Real Madrid វិញ ហើយជាកន្លែងដែលលោកនឹងនាំយកកីឡាករ រូបនេះ មករួមក្លឹបជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី