Sadio Mane កីឡាករឆ្នើម របស់ក្លឹបហង្ស ក្រហម Liverpool ក្រោយដែលមានពាក្យចចាមអារ៉ាម ជាច្រើនអំពីការ ចាកចេញពីក្លឹបហើយនោះ ពេលនេះ គាត់បានចេញមកធ្វើការ អះអាងថា នឹងបន្តរស់នៅជាមួយនឹង Anfield បន្តទៀតនៅរដូវក្តៅខាងមុខនេះ។
Mane បានអះអាងថា នឹងធ្វើការបញ្ជាក់ច្បាស់ អំពីអនាគតរបស់គាត់ នៅក្នុងពេលវេលាខាងមុខពោល គឺនៅក្រោយលទ្ធផល នៃការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ដែលត្រូវប្រកួតប៉ះនឹងក្លឹបអធិរាជស Real Madrid ។
Mane ចាប់តាំងតែពីឆ្នាំ២០១៦មក បានផ្ទេរពីក្លឹប Southampton មកចូលរួមជាមួយនឹង Liverpool គឺបានក្លាយទៅជាកីឡាករដ៏សំខាន់របស់ក្រុមលោក Jurgen Klopp ដែលជាអ្នកដឹកនាំក្លឹបហើយបច្ចុប្បន្ន គាត់អាចស៊ុតបញ្ចូលទី បានទៅដល់១២០គ្រាប់ ក្នុងការប្រកួត២៦៨ដងមកហើយ៕
ប្រែសម្រួល៖ស៊ុនលី