កីឡា

PSG មានបំណងចង់លក់ Neymar ចេញនៅរដូវក្តៅនេះ

The L’Equipe នៅថ្ងៃនេះ បានចេញផ្សាយថា ក្លឹបយក្សបារាំង PSG នឹងយល់ព្រម ស្តាប់រាល់គ្រាប់សំណើទាំងឡាយ ពីសំណាក់ក្លឹបនានា ដែលមានបំណងចង់ បានកីឡាករប្រេស៊ីល Neymar ក្នុងទំហំទឹកប្រាក់ ដ៏សមរម្យណាមួយ។

ការចេញផ្សាយដំណឹងនេះ ធ្វើឡើងបន្ទាប់ពីការបញ្ជាក់ច្បាស់ អំពីការបន្តកុងត្រាថ្មី របស់កីឡាករ Mbappe ជាមួយនឹងប្រាក់កម្រៃ ដ៏ច្រើនសន្ធឹក ព្រមទាំងការចាកចេញ ពីកីឡាករឆ្នើមលេខ១១ កីឡាករអាហ្សង់ទីន Di Maria ផងដែរ។

ទោះបីជាកីឡាករហាក់ ដូចជាមិនមានបំណង ក្នុងការចាកចេញពីក្លឹប នៅឡើយក្តី ប៉ុន្តែក្លឹបបារាំងនិងកីឡាករគឺ បានដឹងខ្លួនហើយថា ប្រសិនបើតម្លៃខ្លួនណាមួយ ត្រូវបានដាក់ស្នើសុំនោះការ ដោះដូរនឹងអាចកើតឡើង ជាមិនខានឡើយ៕

ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top