កីឡា

Neymar រំពឹងបន្តរស់នៅជាមួយ PSG ទោះបីព័ត៌មានចចាមអារ៉ាម

ទោះបីជាមានព័ត៌មាន អំពីការចាកចេញជាច្រើនក្តី​ ប៉ុន្តែតារាឆ្នើមរបស់ប្រេស៊ីល Neymar នៅតែបញ្ជាក់ថាចង់បន្តរស់នៅ ជាមួយនឹង PSG និងដើម្បីលើកពាន Champions League ជាមួយគ្នា។

កីឡាកររូបនេះបានចេញមកបញ្ជាក់ថា មហិច្ឆិតារបស់គាត់នៅតែមាន ជាមួយនឹង PSG ទោះបីជាមានដំណឹងថា មានការចាកចេញពីក្លឹប នាពេលខាងមុខក្តី។

គួរឲ្យដឹងដែរថាមកដល់ពេលនេះ កុងត្រារបស់កីឡាកររូបនេះ នៅសល់រហូតទៅដល់៣ឆ្នាំទៀត ជាមួយនឹង PSG ប៉ុន្តែកីឡាករវ័យ៣០ឆ្នាំរូបនេះ ជឿជាក់ថានឹងនៅតែអាច ធ្វើបានការងារជាច្រើន ដើម្បីជួយដល់ក្លឹប៕ ប្រែសម្រួល៖ស៊ុនលី

Most Popular

To Top